Trending now

ស៊ីរីព្រមានអំពីឧបាយកលប្រឆាំងជំទាស់របស់អានុភាពអមិត្តក្រៅប្រទេស

17:20 | 15/04/2019

លោក Faleh Fayyad បានសង្កត់ធ្ងន់ថា រាល់ជ័យជំនះ និងសមិទ្ធិផលរបស់ស៊ីរីចំពោះបុព្វហេតុប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មនិយម ក៏ជាជ័យជំនះរបស់អ៊ីរ៉ាក់។

ប្រធានាធិបតីស៊ីរីលោក Bashar Al Assad(ស្តាំ) ក្នុងអំឡុងកិច្ចប្រជុំមួយជាមួយទីប្រឹក្សានៃក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់លោក Faleh Fayyad (ឆ្វេង) (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ១៤ ខែមេសា ប្រធានាធិបតីស៊ីរីលោក Bashar Al Assad បានឡើងសម្លេងព្រមានអំពីរាល់ឧបាយកលប្រឆាំងជំទាស់របស់របស់បរទេស ដែលប្រទេសនេះ និងអ៊ីរ៉ាក់ត្រូវប្រឈម ព្រមទាំងសង្កត់ធ្ងន់អំពីតម្រូវការត្រូវការពារអធិបតេយ្យភាព និងខឿន ឯករាជ្យនៃប្រទេសមជ្ឈឹមបូព៌ាទាំងពីរនេះ។ លោក Bashar Al Assad បានថ្លែងដូច្នេះ នៅក្នុងជំនួបជាមួយ ទីប្រឹក្សានៃក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់លោក Faleh Fayyad នៅទីក្រុង Damascus ប្រទេសស៊ីរី។ លោក Bashar Al Assad ក៏បានលើកត្រដែតអំពីតម្រូវការត្រូវជំរុញទំនាក់ទំនងរវាងស៊ីរី និងអ៊ីរ៉ាក់ដើម្បីលុបបំបាត់លទ្ធិភេរវកម្មនិយម។

ជាកិច្ចឆ្លើយតប លោក Faleh Fayyad បានសង្កត់ធ្ងន់ថា រាល់ជ័យជំនះ និងសមិទ្ធិផលរបស់ស៊ីរីចំពោះបុព្វហេតុប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មនិយម ក៏ជាជ័យជំនះរបស់អ៊ីរ៉ាក់ ផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ