Trending now

សារព័ត៌មានបរទេសបានកោតសរសើរគំនិតផ្តួចផ្តើម “ ម៉ាស៊ីន ATM អង្ករ” របស់វៀតណាម

15:40 | 14/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានឲ្យដឹងថាមានពាណិជ្ជករម្នាក់នៅទីក្រុងហូជីមិញ (វៀតណាម) បានបង្កើតម៉ាស៊ីន“ATM អង្ករ” ដោយស្វ័យប្រវត្តិដែលដំណើរការ ២៤ម៉ោង/៧ថ្ងៃ ដោយផ្តល់អង្ករឥតគិតថ្លៃដល់ប្រជាជនដែលគ្មានការងារធ្វើបន្ទាប់ពីមានវិធានការរក្សា គម្លាតសង្គមត្រូវបានដាក់ចេញដោយរដ្ឋាភិបាលវៀតណាម។

ប្រជាជនម្នាក់កំពុងទទួលអង្ករពីម៉ាស៊ីន «ATM អង្ករ» មួយ (រូបថត៖ Reuters)

យោងតាមកាសែតអង់គ្លេស វិធានការទាំងនេះក្នុងគ្រារក្សាគម្លាតសង្គមមានរយៈពេល ១៥ ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី ៣១ ខែមីនា ដែលបណ្តាលឱ្យអាជីវកម្មខ្នាតតូចជាច្រើនបានបិទទ្វារ ពលកររាប់ពាន់នាក់បានឈប់សម្រាកនៅផ្ទះជាបណ្តោះអាសន្ន។ លោកស្រី Nguyen Thi Ly គឺពលករម្នាក់ក្នុងចំណោមពលករដែលត្រូវលាឈប់ពីការងារដោយសារជំងឺរាតត្បាតកូវីដ១៩ (COVID-19)។ លោកស្រី Nguyen Thi Ly បានចែករំលែកថា «ពិតជាសំណាងណាស់ ដែលខ្ញុំបានរកឃើញម៉ាស៊ីន ATM អង្ករនេះតាមបណ្តាញអ៊ីនធឺណិត។ ម៉ាស៊ីននេះពិតជាមានប្រយោជន៍ណាស់។ ដោយសារគំនិតផ្តួចផ្តើមនេះគ្រួសាររបស់ខ្ញុំមានបាយហូបគ្រប់គ្រាន់រាល់ថ្ងៃហើយពេលនេះគ្រាន់តែត្រូវការការព្រួយបារម្ភពីអាហារផ្សេងទៀតតែប៉ុណ្ណោះ»។

ឆ្លើយបទសម្ភាសន៍ជាមួយសារព័ត៌មានវៀតណាម លោក Tuan Anh អគ្គនាយកក្រុមហ៊ុន PHGLock វៀតណាមបានមានប្រសាសន៍ថាលោកចង់អោយប្រជាជនមានអារម្មណ៍ថាពួកគេនៅតែអាចទទួលបានប្រភពស្បៀងអាហារទោះបីជាមានការលំបាកផ្នែកសេដ្ឋកិច្ចនាពេលបច្ចុប្បន្នក៏ដោយ។លោកហៅវាថា“ ម៉ាស៊ីន ATM អង្ករ” ដោយសរប្រជាជនអាចទទួលបានអង្ករពីទីនោះដោយខ្លួនឯង។ លោក៏មានបំណងចង់អោយគេយល់ថានៅតែមានមនុស្សល្អនៅទីនោះមានឆន្ទៈជួយជ្រោមជ្រែងគេ” ផងដែរ ។

ជាមួយគ្នានេះដែរទូរទស្សន៍ CNN (សហរដ្ឋអាមេរិក) បានផ្តល់អត្ថាធិប្បាយថាម៉ាស៊ីនចែកអង្ករដោយឥតគិតថ្លៃបើស្តាប់ទៅមិនគួរឱ្យជឿក៏ដោយ ប៉ុន្តែវាត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសវៀតណាម ដើម្បីជួយដល់អ្នកដែលកំពុងប្រឈមមុខនឹងការលំបាកដោយសារជំងឺរាតត្បាតកូវីដ១៩៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR