Trending now

ចំនួនអ្នកស្លាប់នៅក្នុងរលកស៊ូណាមីនៅឥណ្ឌូនេស៊ីបានកើនឡើងដល់ជាង ២០០នាក់

06:07 | 24/12/2018 (សរុបព័ត៌មាន ដោយ មិញ អាញ់)

យុគសម័យ - “មនុស្សចំនួន ២២២ នាក់បានស្លាប់ ៨៤៣ នាក់បានរងរបួសនិង ២៨ នាក់កំពុងបាត់ខ្លួន។ តួរលេខនេះនឹងកើនឡើងដោយសារតែជនរងគ្រោះជាច្រើនមិនត្រូវបានជម្លៀសចេញ ហើយមជ្ឈមណ្ឌលសុខាភិបាលមិនទាន់បានរាយការណ៍ពីចំនួនមនុស្សដែលត្រូវបានព្យាបាលនិងតំបន់ជាច្រើនមិនបានរាយការណ៍ពីការធ្វើស្ថិតិគ្រប់គ្រាន់នៅឡើយ”។ លោក Sutopo Nugroho អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ីបាននិយាយដូច្នេះនៅថ្ងៃទី២៣ខែធ្នូ។

សាកសពរបស់ជនរងគ្រោះត្រូវបានប្រមូលផ្តុំគ្នានៅខេត្ត Banten ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី 23 ខែធ្នូ ( រូបថត: AFP )

សហព័ន្ធកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ (IFRC) បានពិនិត្យថាចំនួនជនរងគ្រោះនឹងកើនឡើងនៅពេលដែលស្ថាន ភាពគ្រោះមហន្តរាយកើតឡើងកាន់តែច្បាស់។ លោកស្រី Kathy Mueller មន្ត្រី IFRC បាននិយាយថា “ចំនួនអ្នកស្លាប់អាចនឹងបន្តផ្លាស់ប្តូរក្នុងរយៈពេលពីរបីថ្ងៃទៀត”។

កម្លាំងជួយសង្គ្រោះកំពុងជម្លៀសប្រជាជនរងគ្រោះដោយផ្តល់ទឹកស្អាត តង់និងជម្រកបណ្តោះអាសន្នសម្រាប់អ្នករស់រានមានជីវិត។ IFRC ក៏បានត្រៀមខ្លួនដើម្បីដោះស្រាយជាមួយនឹងលទ្ធភាពនៃការផ្ទុះជំងឺរីករាលដាលនៅក្នុងតំបន់ដែលរងការវាយប្រហារដោយរលកយក្សស៊ូណាមី។

រលកយក្សស៊ូណាមីបានវាយប្រហារតំបន់មួយចំនួននៃច្រកសមុទ្រ Sunda រួមទាំងឆ្នេរសមុទ្រនៅ Pandeglang, Serang និង Lampung ខាងត្បូង នៅថ្ងៃទី ២២ ខែធ្នូ។ មូលហេតុអាចបណ្តាលមកពីសកម្មភាពភ្នំភ្លើង Anak Krakatau នៅពេលវាផ្ទុះត្រឹមតែ ២៤ នាទីមុនពេលរលកយក្សស៊ូណាមីបានកើតឡើង៕

(សរុបព័ត៌មាន ដោយ មិញ អាញ់)

(សរុបព័ត៌មាន ដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR