Trending now

វៀតណាម - សហភាពអឺរ៉ុប ពង្រឹងការផ្លាស់ប្តូរពាណិជ្ជកម្ម គឺជាចំណុចលេចធ្លោមួយនៅក្នុងបរិបទនៃវិបតិ្ត Covid – 19

14:42 | 11/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - លោករដ្ឋមន្រ្តី Tran Tuan Anh និងលោក Phil Hogan បានផ្លាស់ប្តូរយោបល់ស្តីពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ ភាគីទាំងពីរសង្ឃឹមថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរុប (EVFTA) នឹងចូលជាធរមានជាផ្លូវការនៅខែកក្កដាខាងមុខនេះ។

ដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយស្នងការពាណិជ្ជកម្ម EU លោក Phil Hogan។ (ប្រភព៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម)

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយស្នងការពាណិជ្ជកម្ម EU លោក Phil Hogan ដើម្បីពិភាក្សាលើបញ្ហាមួយចំនួនទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។ រវាងប្រទេសវៀតណាមនិងសហភាពអ៊ឺរ៉ុបក្នុងបរិបទនៃវិបត្តិ​ Covid - 19 ។

ទាក់ទងនឹងកិច្ចព្រមព្រៀង EVFTA លោក Phil Hogan បានឲ្យដឹងថានៅថ្ងៃទី ៣០ ខែមីនាក្រុមប្រឹក្សាអឺរ៉ុបបានអនុម័តលើកិច្ចព្រមព្រៀង EVFTA ដូច្នេះសហភាពអឺរ៉ុបបានបញ្ចប់នីតិវិធីជាផ្លូវការដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន។

ខាងវៀតណាមរដ្ឋមន្ត្រី Tran Tuan Anh បានឲ្យដឹងថា ឯកសារនៃការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងត្រូវបានរដ្ឋាភិបាលដាក់ជូនប្រធានរដ្ឋដើម្បីពិចារណានិងដាក់ជូនរដ្ឋសភាដើម្បីពិភាក្សានិងអនុម័ត ក្នុងសម័យប្រជុំរដ្ឋសភានៃរដ្ឋសភាវៀតណាមនៅខែឧសភា។ ជាមួយនឹងការរីកចម្រើននេះ ភាគីទាំងពីរសង្ឃឹមថាកិច្ចព្រមព្រៀង EVFTA នឹងចូលជាធរមានជាផ្លូវការនៅខែកក្កដាខាងមុខនេះ។

តាមលោករដ្ឋមន្រ្តី Tran Tuan Anh រដ្ឋាភិបាលវៀតណាមបានបង្កើតផែនការអនុវត្តកិច្ចព្រមព្រៀង យ៉ាងសកម្មនិងបានដាក់ពង្រាងផែនការនេះទៅក្នុងឯកសារដើម្បីដាក់ជូន ទៅគ្រប់កម្រិតសម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង។

បន្ទាប់ពីរដ្ឋសភាបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ សេចក្តីព្រាងនេះនឹងត្រូវបានធ្វើវិសោធនកម្មនិងបញ្ចប់ ដើម្បីឱ្យនាយករដ្ឋមន្រ្តីអាចចុះហត្ថលេខាជាផ្លូវការសម្រាប់ការអនុញ្ញាតឱ្យផ្សប់ផ្សាយចេញ។

លើសពីនេះ លោករដ្ឋមន្រ្តី Tran Tuan Anh និងលោក Phil Hogan ក៏បានផ្លាស់ប្តូរយោបល់ស្តីពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងក្របខ័ណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។

ជាពិសេសភាគីទាំងពីរបានឯកភាពនឹងខិតខំបន្ថែមទៀតដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មក្នុងបរិបទនៃជំងឺ Covid – 19 មានការវិវត្តន៍ដ៏ស្មុកស្មាញ។

បើនិយាយពីកិច្ចសហប្រតិបត្តិការនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ភាគីទាំងពីរបានឯកភាព ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីជំរុញគំនិតផ្តួចផ្តើមកំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោកជាពិសេសការបង្កើនប្រសិទ្ធភាពនៃយន្តការដោះស្រាយជម្លោះ ដែលសមាជិកអង្គការពាណិជ្ជកម្មពិភពលោកកំពុងត្រូវបានចាប់អារម្មណ៍៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ