Trending now

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនឹងពិចារណាលើឯកសារអនុម័តកិច្ចព្រមព្រៀង EVFTA

14:39 | 03/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - កិច្ចព្រមព្រៀង EVFTA ត្រូវបានគេរំពឹងថានឹងដាក់ជូនរដ្ឋសភាវៀតណាមដើម្បីពិភាក្សានិងបោះឆ្នោតដើម្បីអនុម័តនៅថ្ងៃដំបូងនៃសម័យប្រជុំទី៨នៃរដ្ឋសភានីតិកាលទី១៤។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធានសភាអ៊ឺរ៉ុបលោក Antonio Tajani នៅទីស្នាក់ការសភាអឺរ៉ុបកាលពីខែមេសាឆ្នាំ២០១៩ ( រូបថត៖ vov)

នាពេលថ្មីៗនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានដាក់សំណើជាលាយលក្ខណ៍អក្សរទៅនាយករដ្ឋមន្រ្តីវៀតណាមដើម្បីចាត់តាំងក្រសួងនិងស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយខុទ្ទកាល័យប្រធានរដ្ឋ និងស្ថាប័ននៃរដ្ឋសភាបំពេញសំណុំឯកសារស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងបានដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក្នុងសម័យប្រជុំទី ៤៤ ។

កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងត្រូវដាក់ជូនរដ្ឋសភាដើម្បីពិភាក្សានិងបោះឆ្នោតដើម្បីអនុម័តនៅថ្ងៃដំបូងនៃសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី ១៤ ។ មុននេះនាថ្ងៃទី ១២ ខែកុម្ភៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU និងកិច្ចព្រមព្រៀងគាំពារវិនិយោគត្រូវបានបោះឆ្នោតអនុម័តដោយសភាអ៊ឺរ៉ុបផងដែរ។ ក្រុមប្រឹក្សាអឺរ៉ុបក៏បានសំរេចផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA ។

ក្នុងដំណើរទស្សនកិច្ចការងារនៅអឺរ៉ុបកាលពីខែមីនាឆ្នាំ ២០១៩ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថាវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងសម្របសម្រួលរាល់សកម្មភាពអាជីវកម្មរបស់វិនិយោគិនបរទេសនិងអឺរ៉ុប ហើយសង្ឃឹមថា EVFTA នឹង ចុះហត្ថលេខានិងអនុម័តក្នុងពេលឆាប់ៗខាងមុខនេះដើម្បីផលប្រយោជន៍យុទ្ធសាស្ត្រដែលបាននាំមកជូនភាគីទាំងពីរផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vtv.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR