Trending now

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc អញ្ជើញផ្ញើរលិខិតលើកទឹកចិត្តគ្រូពេទ្យ មន្ត្រីនិងបុគ្គលិកផ្នែកសុខាភិបាល

14:57 | 26/03/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី២៥ ខែមីនា លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan​Phuc បានអញ្ជើញផ្ញើរលិខិតលើកទឹកចិត្តគ្រូពេទ្យ មន្ត្រីនិងបុគ្គលិកផ្នែកសុខាភិបាល។

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc (រូបថត៖ thanhtra.com.vn)

ក្នុងលិខិតនេះ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan​ Phuc បានលើកច្បាស់ថា ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (Covid-19) នៅវៀតណាម សម្រេចបាននូវលទ្ធផលសំខាន់ៗ រួមទាំងបានទប់ស្កាត់ការរីករាលដាលជំងឺពីខាងក្រៅ និងគ្រប់គ្រងបានល្អចៀសវាងពីការឆ្លងរាលដាលក្នុងសហគមន៍ផងដែរ។

ទន្ទឹមនឹងនេះដែរ លោកក៏បានបណ្ដាឲ្យគ្រូពេទ្យ មន្ត្រីនិងបុគ្គលិកខាងសុខាភិបាល មិនត្រឹមតែពង្រីកប្រពៃណី បញ្ហាប្រាជ្ញានិងឬទ្ធានុភាពគួរឲ្យមោទនភាពរបស់ផ្នែកសុខាភិបាលវៀតណាមទាំងមូលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្តល់ជំនឿទុកចិត្ត និងកម្លាំងចលករឲ្យបានល្អថែមទៀត ដើម្ប្រប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះប្រកបដោយជោគជ័យទៀតផង។ សំណាក់គ្រូពេទ្យបានចាត់ទុកជាកម្លាំងឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។

ក្នុងបរិបទដែលស្ថានភាពជំងឺកូវីដកាន់តែវិវឌ្ឍន៍ដ៏ស្មុគស្មាញនោះ លោកនាយករដ្ឋមន្រ្តីវៀតណាមបានស្នើឲ្យគ្រូពេទ្យ មន្ត្រី និងបុគ្គលិកខាងសុខាភិបាលនៅទូទាំងប្រទេស ចាំបាច់ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ ក៏ដូចជាមានទំនួលទុកចិត្តច្រើនថែមទៀត​ ដើម្បីរួមដៃជាមួយប្រជាជនទាំងមូលទប់ស្កាត់ជំងឺរាតត្បាតដ៏កាចសាហាចនេះប្រកបដោយជោគជ័យផងដែរ។

ជាទីបញ្ចប់ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យជនរួមជាតិទូទាំងប្រទេស បន្តលើកទឹកចិត្ត ចែករំលែក រួមដៃគាំទ្រចំពោះកម្លាំងយុទ្ធជន «ពាក់អាវស» ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដើម្បីយកឈ្នះលើជម្ងឺនេះឲ្យបានឆាប់ៗតែម្តង៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR