Trending now

វៀតណាមទាក់ទាញដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ៨,៥៥ ពាន់លានដុល្លារអាមេរិក

16:38 | 25/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - មានប្រទេសនិងដែនដីចំនួន ៨៧ បានបោះទុនវិនិយោគនៅប្រទេសវៀតណាមក្នុងនោះប្រទេសសិង្ហបុរី នាំមុខគេដោយមានដើមទុនវិនិយោគសរុបចំនួន ៤,៥៤ ពាន់លានដុល្លារអាមេរិក។ រីឯជប៉ុនបានឈរនៅលំដាប់ទី ២ និងចិនឈរនៅលំដាប់ទី ៣ ផងដែរ

វៀតណាមទាក់ទាញដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ៨,៥៥ ពាន់លានដុល្លារអាមេរិក

នាយកដ្ឋានវិនិយោគបរទេសនៃក្រសួងផែនការនិងវិនិយោគវៀតណាម បានឲ្យដឹងថា ចាប់ពីដើមឆ្នាំដល់ថ្ងៃទី ២០ ខែមីនា ដើមទុនចុះបញ្ជីថ្មីសរុប កែសម្រួល និងវិភាគទានដើមទុនទិញភាគហ៊ុនរបស់វិនិយោគិនបរទេសនៅ ប្រទេសវៀតណាម សម្រេចបានទឹកប្រាក់ចំនួន ៨.៥៥ ពាន់លានដុល្លារអាមេរិកស្មើនឹង ៧៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៩។

ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ នៅទូទាំងប្រទេសមានគំរោងថ្មីចំនួន ៧៥៨ ទទួលបានវិញ្ញាបនប័ត្រចុះបញ្ជីវិនិយោគដោយមានដើមទុនចុះបញ្ជីថ្មីសរុប ៥,៥ ពាន់លានដុល្លារអាមេរិកផងដែរ។ យោងតាមដៃគូវិនិយោគ បានឲ្យដឹងថាមានប្រទេសនិងដែនដីចំនួន ៨៧ បានបោះទុនវិនិយោគនៅប្រទេសវៀតណាមក្នុងនោះប្រទេសសិង្ហបុរី នាំមុខគេដោយមានដើមទុនវិនិយោគសរុបចំនួន ៤,៥៤ ពាន់លានដុល្លារអាមេរិក។ រីឯជប៉ុនបានឈរនៅលំដាប់ទី ២ និងចិនឈរនៅលំដាប់ទី ៣ ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤