Trending now

វៀតណាមបន្តចាត់វិធានការយ៉ាងម៉ឹងម៉ាត់និងខ្លាំងក្លាថែមទៀតក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩

07:16 | 17/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអះអាងថាវៀតណាមបន្តទប់ស្កាត់យ៉ាងម៉ឺងម៉ាត់និងប្តូរផ្តាច់ ដើម្បីឆ្លើមតបនឹងការវិវត្តដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវូដ១៩ នៅជំវិញពិភពលោកតែម្តង

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖​ baotintuc)

អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងនិងប្រឆាំងជម្ងឺរាតត្បាតកូវីដ១៩នៅឯទីស្នាក់ការរដ្ឋាភិបាលនាព្រឹកថ្ងៃទី ១៦ ខែមីនា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ប្រធានគណៈកម្មាធិការដឹកនាំ បានអះអាងថាវៀតណាមបន្តទប់ស្កាត់យ៉ាងម៉ឺងម៉ាត់និងប្តូរផ្តាច់ ដើម្បីឆ្លើមតបនឹងការវិវត្តដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវូដ១៩ នៅជំវិញពិភពលោកតែម្តង។

នៅក្នុងកិច្ចប្រជុំនេះ សមាជិកនៃគណៈកម្មាធិការជាតិដឹកនាំការការពារនិងប្រឆាំងជម្ងឺរាតត្បាត ក៏បានវាយតម្លៃថាសភាពការណ៍ដ៏ស្មុគស្មាញនៃការរីករាលដាលជំងឺកូវីដ១៩ នៅលើពិភពលោកនាពេលប្ចុច្បន្ន ដូច្នេះប្រទេសវៀតណាមត្រូវប្រកាន់ខ្ជាប់តាមវិធានការឃ្លាំមើលយ៉ាងដិតដល់សម្រាប់ជនបរទេស ដែលចូលមកប្រទេសវៀតណាម។

សមាជិកនៃគណៈកម្មាធិការក៏បានពិភាក្សាគ្នាអំពីវិធានការណ៍នានាក្នុងការសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធរវាងកងកម្លាំងដែលមានសមត្ថកិច្ចក្នុងការរៀបចំ និងអនុវត្តយ៉ាងតឹងរឹងនូវការណែនាំរបស់នាយករដ្ឋមន្រ្តីវៀតណាមស្តីពីការរាយការណ៍សុខភាពដោយបង្ខំ និងការងារធ្វើដាក់ឲ្យនៅដាច់ដោយឡែកចំពោះប្រជាជនចូលប្រទេសវៀតណាម ពីតំបន់ផ្ទុះជម្ងឺរាតត្បាត ឬធ្លាប់ឆ្លងកាត់តំបន់មានជម្ងឺរាតត្បាតក្នុងរយៈពេល ១៤ ថ្ងៃឬមានរោគសញ្ញាគ្លីនិកនៃជំងឺរាតត្បាតនេះផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR