Trending now

វៀតណាមចូលរួមសន្និសីទរំសាយសព្វាវុធនៅទីក្រុងហ្សឺណែវ

15:30 | 22/02/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ចាប់ពីថ្ងៃទី ២០ ដោល់ ២១ ខែកុម្ភៈ នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ (ស្វ៊ីស) ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានក្រុមបេសកកម្មប្រចាំនៅវៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្ត្រជាតិដទៃ ទៀតនៅទីក្រុងហ្សឺណែវ បានអញ្ជើញចូលរួមសកម្មភាពដំបូងនៃសន្និសីទរំសាយសព្វាវុធឆ្នាំ ២០២០ ។

ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai នៅសន្និសីទនេះ

នៅក្នុងជំនួបថ្ងៃទី ២០ ខែកុម្ភៈ ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានប្តូរវេនលើកទី ២ នៃសន្និសីទរំសាយសព្វាអាវុធ (CD) ឯកអគ្គរដ្ឋទូតអាហ្សង់ទីន លោក Carlos Mario Foradori បានវាយតម្លៃខ្ពស់ចំពោះការចូលរួមវិភាគទានរបស់វៀតណាមក្រោមក្របខ័ណ្ឌ CD ជាពិសេសប្រទេសវៀតណាមបានទទួលតួនាទីជាប្រធាន CD ក្នុងឆ្នាំ ២០១៩ ដោយជោគជ័យ។

លោកស្រី Le Thi Tuyet Mai បានមានប្រសាសន៍ថា វៀតណាមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រធាន CD បច្ចុប្បន្នឯក អគ្គរដ្ឋទូត Foradori និងប្រធាន CD ចំនួន ៥ រូបទៀតនៅឆ្នាំ ២០២០ ដោយបានពិគ្រោះយោបល់ជាមួយប្រទេសជាសមាជិកនានាដើម្បី លើកកម្ពស់ការងាររបស់ CD។

ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai នៅសន្និសីទនេះ

ឯកអគ្គរដ្ឋទូតវៀតណាមក៏បានបញ្ជាក់ផងដែរថាប្រទេសវៀតណាមនឹងបន្តកិច្ចខិតខំប្រឹងប្រែងជាមួយប្រធាន CD ឆ្នាំ ២០២០ និងបណ្តាប្រទេសជាសមាជិកដើម្បីចូលរួមចំណែកក្នុងការងារ CD ដើម្បីលើកកម្ពស់សន្តិភាពនិងសន្តិសុខអន្តរជាតិ។ទន្ទឹមនេះ CD គួរតែ កំណត់តួនាទីសំខាន់នៃយន្តការរំសាយសព្វាអាវុធសម្រាប់ការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ហើយលោកស្រីឯកអគ្គរដ្ឋទូតក៏បានសម្តែងក្តីសង្ឃឹមថាសន្និសីទនេះនឹងមានការរីកចម្រើនសំខាន់ៗនៅឆ្នាំ ២០២០ ។

ក្រៅពីនឡ ឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានសង្កត់ធ្ងន់ថាក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ វៀតណាមបានសន្យាធ្វើការជាមួយសមាជិកអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់សន្តិភាពប្រកបដោយចីរភាព ហើយក្នុងពេលជាមួយគ្នានេះក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២០ ប្រទេស វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអាស៊ាននិងសន្និសីទស៊ីឌី ក៏ដូចជាវេទិកាផ្សេងៗរបស់អង្គការសហប្រជាជាតិផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ