Trending now

ថៃតែងតាំងឧត្តមសេនីយ៍ Apirat Kongsompong កាន់ដំណែងមេបញ្ជាការកងទ័ពជើងគោកថៃ

17:18 | 02/09/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - យោងតាមព្រះរាជក្រឹត្យចេញថ្ងៃទី១ខែ ឧត្តមសេនីយ៍ Apirat Kongsompong ត្រូវបានដំឡើងឋានៈជាមេបញ្ជាការកងទ័ពជើងគោក ដែលជាទីតាំងដែលគេជឿជាក់ថាមានអំណាចបំផុតនៅក្នុងប្រព័ន្ធមេបញ្ជាការកងទ័ពថៃជំនួសមេបញ្ជាការបច្ចុប្បន្នរបស់កងទ័ពជើងគោក ឧត្តមសេនីយ៍ Chalermchai Sitthisad។

រូបថតៈ bangkokpost.com

រួមជាមួយឧត្ដមសេនីយ៍ Apirat នៅមានមន្រ្តីយោធាចំនួន ៩៣៥ នាក់ផ្សេងទៀតត្រូវបានតែងតាំងនិងផ្ទេរតំណែងផ្សេងៗ ទៀតផង។ លោក Apirat Kongsompong ដែលជាមេបញ្ជាការរងកងទ័ពជើងគោកថៃ នឹងឡើងជា​មេបញ្ជាការថ្មី​ ហើយនឹងបន្តរក្សាតួនាទីជា​លេខា​ធិការនៃ​ក្រុមប្រឹក្សាសន្តិភាពនិងសណ្តាប់ធ្នាប់ NCPO ព្រមទាំងជាមេបញ្ជាការនៃកងកម្លាំងរក្សាសន្តិភាពរបស់ស្ថាប័ននេះដដែល។ រីឯ​​​លោក Pornpipat Benyasri ដែលអគ្គសេនាធិការ​នៅ​ទីបញ្ជាការដ្ឋានកងកម្លាំងប្រដាប់អាវុធថៃ នឹងក្លាយជាមេបញ្ជាការនៅទីនោះ។ ចំណែក លោក Adm Luechai ដែលជាមេបញ្ជាការរង​ទ័ពជើងទឹកថៃ នឹងឡើងតំណែងជាមេបញ្ជាការ ខណៈនៅ​ក្នុង​ជួរទ័ពអាកាសថៃ​​វិញ​លោក Chaiyapruk Ditsayasarin ដែល​ជាជំនួយការមេបញ្ជាការ ត្រូវបានដំឡើងតំណែងមេបញ្ជាការ។

គួរជម្រាបថា បើតាមការបញ្ជាក់ពីនាយករដ្ឋមន្រ្តីថៃ លោក Prayut Chan-o-cha មេបញ្ជាការកងទ័ពថ្មីទាំងនេះនៃកងកម្លាំងប្រដាប់អាវុធ នឹង​​ស្បថចូលកាន់តំណែងជាផ្លូវការ នៅក្រោយថ្ងៃទី០១ ខែតុលា ហើយនឹងធ្វើការនៅក្រោមក្រុមប្រឹក្សា NCPO ​ដែលទំនង​ក្នុង​នាម​ជា​ក្រុមចុង​ក្រោយ នៅមុនការបោះឆ្នោត ដែលគេរំពឹងថានឹងប្រព្រឹត្តទៅចន្លោះថ្ងៃទី២៤ ខែកុម្ភៈ និងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤