Trending now

ករណីមនុស្ស ៣៩ នាក់ស្លាប់នៅអង់គ្លេស គឺជា “សោកនាដកម្មមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ”

15:04 | 02/11/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា វៀតណាមថ្កោលទោសយ៉ាងខ្លាំង ចំពោះការជួញដូរមនុស្ស ដោយចាត់ទុកថា នេះជាបទឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ហើយត្រូវតែទទួលទណ្ឌកម្មអោយបានត្រឹមត្រូវតាមច្បាប់។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ TTXVN)

សេចក្តីប្រកាសរបស់ក្រសួងការបរទេសស្តីពីការស្លាប់របស់មនុស្សចំនួន ៣៩ នាក់នៅក្នុងប្រទេសអង់គ្លេស

យោងតាមព័ត៌មានទទួលបានពីស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេសបានឱ្យដឹងថា នាថ្ងៃទី ១ ខែវិច្ឆិកា ប៉ូលីសតំបន់ Essex បានប្រកាសថា មានជនរងគ្រោះជនជាតិវៀតណាមម្នាក់ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅក្នុងករណីអ្នកស្លាប់ចំនួន ៣៩ នាក់ នៅក្នុងរថយន្តដឹកទំនិញមួយនៅភាគឥសាននៃទីក្រុងឡុង ប្រទេសអង់គ្លេស។

ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា៖ “នេះជាសោកនាដកម្មមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។ វៀតណាមមានការសោកស្តាយយ៉ាងខ្លាំងនិងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដល់ក្រុមគ្រួសារនៃជនរងគ្រោះហើយសង្ឃឹមថា អ្នកទាំងអស់នឹងជំនះលើការបាត់បង់ដ៏ធំធេងនេះយ៉ាងឆាប់ៗ។

សូមជម្រាបថា តាំងពីដំបូងនៃឧប្បត្តិហេតុនេះ ក្រសួងការបរទេសបានដឹកនាំនាយកដ្ឋានកុងស៊ុលនិងស្ថានទូត វៀតណាមប្រចាំនៅចក្រភពអង់គ្លេស ដើម្បីសម្របសម្រួលដោយផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាននៃប្រទេសវៀតណាមនិងចក្រភពអង់គ្លេស ដើម្បីផ្តល់ព័ត៌មានពាក់ព័ន្ធពីប្រទេសវៀតណាម សម្រាប់ជួយបញ្ជាក់ពីសញ្ជាតិរបស់ជនរងគ្រោះ បើកបណ្តាញទូរស័ព្ទទទួលព័ត៌មាននិងត្រៀមវិធានការការពារក្នុងករណីជនរងគ្រោះជាពលរដ្ឋវៀតណាម។ ស្ថានទូតក៏បានប្រគល់អត្តសញ្ញាណជនរងគ្រោះពីប៉ូលីសអង់គ្លេស ទៅអាជ្ញាធរវៀតណាមសម្រាប់ការពិនិត្យទៅវិញទៅមក។

រថយន្តកុងតឺន័រ ដែលមានសាកសពចំនួន ៣៩ នាក់ ត្រូវរកឃើញនាថ្ងៃទី ២៣ ខែ តុលា

បច្ចុប្បន្ន ក្រសួងនគរបាលនៃប្រទេសវៀតណាមនិងភ្នាក់ងារប៉ូលីសអង់គ្លេស កំពុងធ្វើការយ៉ាងសកម្មដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណជនរងគ្រោះដែលត្រូវបានគេសង្ស័យថាជាជនជាតិវៀតណាមនិងផ្សព្វផ្សាយព័ត៌មានឱ្យបានឆាប់។

យ៉ាងណាមិញ វៀតណាមថ្កោលទោសយ៉ាងខ្លាំង ចំពោះការជួញដូរមនុស្ស ដោយចាត់ទុកថា នេះជាបទឧក្រិដ្ឋធ្ងន់ធ្ងរហើយត្រូវតែទទួលទណ្ឌកម្មអោយបានត្រឹមត្រូវតាមច្បាប់។ ប្រទេសវៀតណាមអំពាវនាវឱ្យបណ្តាប្រទេសក្នុងតំបន់និងពិភព លោក បង្កើនកិច្ចសហប្រតិបត្តិការក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរមនុស្សដើម្បីកុំអោយមាន សោកនាដកម្មស្រដៀងគ្នានេះកើតមានឡើង"។

ប៉ូលីសអង់គ្លេសជឿថា ជនរងគ្រោះ គឺជាជនជាតិវៀតណាម

ប៉ូលីសអង់គ្លេសជឿថា ជនរងគ្រោះនៃករណី “៣៩ នាក់ដែលស្លាប់” គឺជាជនជាតិវៀតណាម

មុននេះនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយនៅយប់ថ្ងៃទី ១ ខែវិច្ឆិកា ប៉ូលីសអង់គ្លេសបានជឿថា ជនរងគ្រោះនៃការស្លាប់ចំនួន ៣៩ នាក់នៅក្នុងរថយន្តកុងតឺន័រនៅ Essex ដែលជាជនជាតិវៀតណាម ហើយបានកំណត់អត្តសញ្ញាណគ្រួសារជាច្រើន ដែលមានសាច់ញាតិក្នុងចំណោមជនរងគ្រោះទាំងនេះ។

"វៀតណាមសូមថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ដល់រដ្ឋាភិបាលអង់គ្លេស ភ្នាក់ងារពាក់ព័ន្ធនិងតំបន់នានា ចំពោះការអនុវត្តយ៉ាងសកម្មសម្រាប់ការត្រួតពិនិត្យ ផ្តល់ព័ត៌មានអត្តសញ្ញាណនិងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរវៀតណាមនាពេលកន្លងមក។

វៀតណាមសង្ឃឹមថា ភាគីអង់គ្លេសនឹងបញ្ចប់ការស៊ើបអង្កេតលើករណីនេះយ៉ាងឆាប់ៗ ដើម្បីដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដល់អ្នកដែលទទួលខុសត្រូវចំពោះសោកនាដកម្មនេះ” នេះបើយោងតាមប្រសាសន៍របស់លោកស្រី Le Thi Thu Hang៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR