Trending now

ទំនាក់ទំនងការពារជាតិវៀតណាម - អាមេរិកបន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរ

07:06 | 19/10/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Mark Esper នឹងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមនាពេលខាងមុខនេះ ក្នុងបរិបទដែលទំនាក់ទំនងការពារជាតិវៀតណាម-អាមេរិកបន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។

លោក​ Mark Esper និង លោក​ Mike Pompeo (ប្រភព៖ Reuters)

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នារសៀលថ្ងៃទី ១៧ ខែតុលា នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper នឹងមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនាពេលខាងមុខនេះ។ ប៉ុន្តែ មិនទាន់ដឹងច្បាស់ថា រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកនឹងមកប្រទេសវៀតណាមនៅពេលណានោះទេ។

លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា ទំនាក់ទំនងការពារជាតិរវាងវៀតណាមនិងសហរដ្ឋអាមេរិកនាពេលកន្លងមក បន្តអភិវឌ្ឍន៍យ៉ាងសមស្រប ដោយផ្អែកលើក្របខ័ណ្ឌសហប្រតិបត្តិការដែលមានស្រាប់ ក៏ដូចជាក្នុងក្របខ័ណ្ឌនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

“នៅក្នុងបរិបទនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅប្រទេស វៀតណាមតាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម លោក Ngo Xuan Lich នៅពេលវេលាសមស្រប”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Hang។

សូមគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរបាននិងកំពុងទទួលបានផ្លែផ្កានាពេលថ្មីៗនេះ។ ពោលគឺ ក្នុងឆ្នាំ ២០១៧ ប្រទេសវៀតណាមបានទទួលទូកល្បាត Hamilton ពីឆ្មាំឆ្នេរអាមេរិក។ កាលពីឆ្នាំមុននិងឆ្នាំនេះអាមេរិកក៏បានប្រគល់នាវាល្បាត Metal Shark ចំនួន ១២ គ្រឿងទៅឱ្យឆ្មាំសមុទ្រវៀតណាម។

លើសពីនេះទៅទៀត ថ្លែងក្នុងពេលបំពេញទស្សនកិច្ចនៅអូស្រ្តាលីកាលពីខែសីហា រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Mark Esper បានរិះគន់សកម្មភាពយោធូបនីយកម្មនិងគោលនយោបាយសេដ្ឋកិច្ចរបស់ចិនផងដែរ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ