Trending now

ចុះសួរសុខទុក្ខនិងផ្តល់អំណោយដល់អណិកជនវៀតណាមដែលជន់លិចនៅខេត្តចំនួន ៣ នៃប្រទេសកម្ពុជា

11:12 | 06/10/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - អំណោយប្រមាណ ៨០០ រួមទាំងមី កញ្ចប់ ត្រីកំប៉ុង និងទឹកដោះគោ ត្រូវបានប្រគល់ជូនប្រជាជនវៀតណាមនិងជនក្រីក្រនៅខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តស្ទឹងត្រែងនៃប្រទេសកម្ពុជា។

លោក​ Lai Xuan Chien អញ្ជើញថ្លែងក្នុងពិធី

នៅថ្ងៃទី ៥-៦ ខែតុលា គណៈប្រតិភូការងារបស់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាតំណាងសមាគមខ្មែរ - វៀតណាមនៅកម្ពុជា ក្លឹបពាណិជ្ជកម្មវៀតណាមនៅកម្ពុជាបានធ្វើទស្សនកិច្ចនិងប្រគល់អំណោយជំនួយដល់ អណិកជនវៀតណាមនិងប្រជាជនកម្ពុជាក្រីក្រនៅខេត្តចំនួន ៣ គឺខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

ខេត្តទាំងនេះគឺ ជាខេត្តចំនួន ៣ ដែលទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីទឹកជំនន់និងទឹកទន្លេដែលបានហក់ឡើងនាពេលកន្លងមកនេះ។ អំណោយប្រមាណ ៨០០ រួមទាំង មី កញ្ចប់ ត្រីកំប៉ុង និងទឹកដោះគោ ត្រូវបានប្រគល់ជូនអណិកជន វៀតណាមនិងជនក្រីក្រក្នុងស្រុក។

ប្រជាជនវៀតណាមភាគច្រើននៅក្នុងខេត្តទាំងបីដែលបានរៀបរាប់ខាងលើគឺប្រមូលផ្តុំនៅច្រាំងទន្លេមេគង្គដូច្នេះជីវិតពិតជាលំបាកណាស់ជាពិសេសទ្រុងត្រីដែលរងការខូចខាត។

ក្នុងដំណើរទស្សនកិច្ចនីមួយៗគណៈប្រតិភូបានចុះសួរសុខទុក្ខគ្រួសារដែលរងគ្រោះដោយទឹកជំនន់ស្វែងយល់ពីជីវិតនិងលើកទឹកចិត្តនិងចែករំលែកការលំបាកដែលប្រជាជនកំពុងជួបប្រទះ។

ជួបសំណេះសំណាលជាមួយប្រជាជននៅសង្កាត់បឹងកក់ក្រុងកំពង់ចាមខេត្តកំពង់ចាមប្រធាននៃគណៈប្រតិភូការងា លោក ​Lai Xuan Chien បានបញ្ជាក់ថាស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពសហគមន៍ នៃអណិកជនវៀតណាមនៅកម្ពុជា។

ភ្លៀងធ្លាក់ខ្លាំងនៅកម្ពុជារយៈពេលជិត ២ ខែជាពិសេសនៅខេត្តដូចជាខេត្តព្រះសីហនុ ខេត្តរតនគីរី ខេត្តមណ្ឌលគីរី និងខេត្តបាត់ដំបង បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅនិងជីវភាពរស់នៅរបស់ប្រជាជនដែល បង្ខំឲ្យ ប្រជាជនកម្ពុជារាប់ពាន់នាក់ចាកចេញជម្លៀសដើម្បីជៀសវាងទឹកជំនន់៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤