យុគសម័យ - នាពេលថ្មីៗនេះ ស្ថានកុងស៊ុលវៀតណាមប្រចាំនៅខេត្ត KhonKean ប្រទេសថៃបានប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី ៧៤ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ចំណុចលេចធ្លោនៃពិធីខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិឆ្នាំនេះគឺ “ពិព័រណ៍រូបថតអំពីលោកប្រធានហូជីមិញនិងប្រជាជាតិនិងប្រជាជនវៀតណាម” ។
អគ្គកុងស៊ុលលោក Hoang Ngoc Son ថ្លែងក្នុងពិធី។
ចូលរួមក្នុងពិធីនោះមានភ្ញៀវជាង ២៥០ នាក់ដែលជាអាជ្ញាធរមូលដ្ឋានក្នុងតំបន់និងបេសកកម្មការទូតនៅខេត្ត KhonKean និងអណិកជននិងនិស្សិតវៀតណាមនៅតំបន់ភាគឦសាននៃប្រទេសថៃ។
ថ្លែងនៅក្នុងពិធីនេះអគ្គកុងស៊ុលលោក Hoang Ngoc Son បានលើកឡើងអំពីសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃទិវាជាតិបុណ្យវៀតណាមដែលលោកប្រធានហូជីមិញបានអានការប្រកាសឯករាជ្យនៅ ៧៤ ឆ្នាំមុនដោយកំណើតនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ក្រោយមកទៀតគឺសាធារណរដ្ឋសង្គមនិយមវៀតណាម។
អគ្គកុងស៊ុលលោក Hoang Ngoc Son បានសង្កត់ធ្ងន់ពីចំណងមិត្តភាពល្អរវាងវៀតណាមនិងថៃផងដែរ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទទួលបានសមិទ្ធិផលជាច្រើនលើវិស័យផ្សេងៗគ្នាជាពិសេសលើវិស័យពាណិជ្ជកម្មវិនិយោគ វប្បធម៌ អប់រំនិងទេសចរណ៍។ តួលេខពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ បានឈានដល់ជិត ១៧ ពាន់លានដុល្លារអាមេរិកចំនួនភ្ញៀវទេសចរវៀតណាមទៅកាន់ប្រទេសថៃនិងផ្ទុយមកវិញនៅឆ្នាំក្រោយគឺខ្ពស់ជាងឆ្នាំមុនពោលគឺក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរថៃមកកាន់ប្រទេសវៀតណាមកើនឡើង ៤៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ។
ក្នុងឱកាសនេះអគ្គកុងស៊ុលលោក Hoang Ngoc Son បានថ្លែងអំណរគុណចំពោះការចាប់អារម្មណ៍និងការគាំទ្រយ៉ាងសកម្មរបស់រដ្ឋាភិបាលអាជ្ញាធរមូលដ្ឋាននិងប្រជាជនថៃចំពោះសហគមន៍អណិកជនវៀតណាមនៅប្រទេសថៃជាទូទៅនិងនៅតំបន់ភាគឦសានប្រទេសថៃជាពិសេស។ អាស្រ័យហេតុនេះសហគមន៍អណិកជនវៀតណាមមានសន្តិភាពនៃចិត្តដើម្បីធ្វើការនិងរស់នៅ ហើយខំប្រឹងប្រែងចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនងថៃ - វៀតណាមកាន់តែប្រសើឡើង។
“ពិព័រណ៍រូបថតអំពីលោកប្រធានហូជីមិញនិងប្រជាជាតិនិងប្រជាជនវៀតណាម”។
ក្នុងនាមអាជ្ញាធរខេត្តនៅភាគឦសានប្រទេសថៃអភិបាលខេត្ត KhonKaen លោក Somsak Changtragul បានលើកឡើងពីទំនាក់ទំនងល្អរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ។ វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អគ្គកុងស៊ុល វៀតណាមប្រចាំនៅខេត្ត KhonKean ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងថៃនិងវៀតណាមជាពិសេសកិច្ចសហប្រតិបត្តិការរវាងខេត្តភាគឦសានប្រទេសថៃនិងបណ្តាខេត្តនៅភាគកណ្តាលប្រទេសវៀតណាម។
ក្នុងឱកាសនេះលោក Somsak បានអបអរសាទរដល់ប្រជាជនវៀតណាមទាំងមូលក្នុងឱកាសទិវាបុណ្យជាតិនិងជូនពរទំនាក់ទំនងថៃនិងវៀតណាមឱ្យមានការអភិវឌ្ឍរយៈពេលវែងនិងចីរភាព។
ចំណុចលេចធ្លោក្នុងពិធីអបអរសាទរទិវាបុណ្យជាតិឆ្នាំនេះរបស់កុងស៊ុលវៀតណាមប្រចាំនៅខេត្ត KhonKean គឺ“ពិព័រណ៍រូបថតអំពីលោកប្រធានហូជីមិញនិងប្រជាជាតិនិងប្រជាជនវៀតណាម”។ ការតាំងពិព័រណ៍នេះបានទាក់ទាញការយកចិត្តទុកដាក់និងឃោសនាយ៉ាងទូលំទូលាយដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាអណិកជនវៀតណាម ហើយធ្វើឱ្យមានមោទនភាពជាតិនិងស្រឡាញ់មាតុភូមិរបស់សហគមន៍អណិកជនវៀតណាមក្នុងតំបន់ភាគឦសានប្រទេសថៃ៕
(អត្ថបទនិងបកប្រែដោយ វិច្ឆិកា)
មតិពីមិត្តអ្នកអាន