Trending now

ប្រធានាធិបតីរុស្ស៊ីនឹងជួបពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់នៅថ្ងៃទី១៨ខែសីហាខាងមុខ

20:40 | 13/08/2018 (សរុបព័ត៌មាន ដោយ មិញ ហុង)

យុគសម័យ - អ្នកនាំពាក្យរបស់រដ្ឋាភិបាលអាល្លឺម៉ង់លោក Steffen Seibert បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា នៅថ្ងៃទី ១៨ ខែសីហា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នឹងទទួលជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។

អធិការបតីអាល្លឺម៉ង់ Angela Merkel ចាប់ដៃជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin (រូបថតៈ http://infonet.vn)

អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានបន្ថែមទៀតថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាស្ដីពីបញ្ហាសង្រ្គាមនៅស៊ីរី អំពើហិង្សា នៅភាគខាងកើតប្រទេសអ៊ុយក្រែន រួមទាំងវិស័យថាមពលផងដែរ។ ជំនួបរវាងលោក Putin និងលោកស្រី Merkel នឹងត្រូវធ្វើឡើងនៅឯវិមានរដ្ឋាភិបាលអាល្លឺម៉ង់ Meseberg ស្ថិតនៅខាងក្រៅទីក្រុងប៊ែរឡាំង។

គួរបញ្ជាក់ថា ក្នុងកំឡុងពេលនៃអាជីពនយោបាយរបស់ខ្លួនលោក Putin និងលោកស្រី Mekel បានជួបគ្នាច្រើនលើក។ ហើយថ្នាក់ដឹកនាំទាំងពីរបានជួបគ្នាលើកចុងក្រោយ នៅក្នុងទីក្រុង Sochi ប្រទេសរុស្សីកាលពីខែឧសភា។ នៅទីនេះ អ្នកទាំងពីរបានពិភាក្សាអំពីជំនួយមនុស្សធម៌និងសកម្មភាពផ្ទេរនយោបាយនៅក្នុងប្រទេសស៊ីរីក៏ដូចជាបញ្ហាដែលប្រធានាធិ បតីអាម៉េរិកលោក Donald Trump បានសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ហើយបានដាក់បទទណ្ឌកម្មផ្នែកសេដ្ឋកិច្ចទៅលើទីក្រុងតេអេរ៉ង់តែម្តង៕

(សរុបព័ត៌មាន ដោយ មិញ ហុង)

(សរុបព័ត៌មាន ដោយ មិញ ហុង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ