Trending now

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំ AMM-52

20:37 | 31/07/2019 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី ៣១ ខែកក្កដា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ (AMM-52) ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងបាងកកនៃប្រទេសថៃ និងមានសកម្មភាពមួយចំនួននៅខាងក្រៅកិច្ចប្រជុំនេះផងដែរ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh និងបណ្តារដ្ឋមន្រ្តីការបរទេសអាស៊ាននៅសម័យប្រជុំពេញអង្គ AMM-52 នាថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០១៩ នៅទីក្រុងបាងកកប្រទេសថៃ (រូបថត៖ chinhphu.vn)

ក្នុងនាមជាប្រធានបន្ទាប់របស់អាស៊ាន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Pham Minh បានសង្កត់ធ្ងន់ថា អាស៊ានកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងកាន់តែផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគ្នា។ ម្យ៉ាងវិញទៀត ដំណើរការនៃការកសាងសហគមន៍ត្រូវបានអនុវត្តយ៉ាងសកម្មផងដែរ។ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានបញ្ជាក់ថា ចំពោះមុខបរិយាកាសបម្រែបម្រួលយ៉ាងស្មុគស្មាញក្នុងតំបន់និងអន្តរជាតិនោះ អាស៊ានត្រូវរឹងមាំ សាមគ្គីគ្នាដោយយកច្បាប់ជាចម្បង ដើម្បីអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបម្រែបម្រួលយ៉ាងស្មុគស្មាញនៃស្ថានភាពក្នុងតំបន់និងអន្តរជាតិ។

ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានអបអរសាទរប្រទេសថៃដែលបាននិងកំពុងបំពេញល្អនូវតួនាទីជាប្រធានអាស៊ានឆ្នាំ ២០១៩ ជាមួយនឹងប្រធានបទនៃឆ្នាំនេះគឺ បង្កើនភាពជាដៃគូដើម្បីនិរន្តរភាព ព្រមទាំងបញ្ជាក់ពីការគាំទ្រយ៉ាងសកម្មរបស់វៀតណាមចំពោះរាល់កិច្ចខិតខំប្រឹងប្រែងរបស់ថៃផងដែរ។ លោកឧបនាយករដ្ឋមន្រ្តីបានអះអាង ថាក្នុងនាមជាប្រធានអាស៊ានបន្ទាប់ វៀតណាមនឹងបន្តនូវស្មារតីនិងកម្លាំងចលករនៃឆ្នាំ ២០១៩ ដើម្បីបង្កើនការតភ្ជាប់ក្នុងអាស៊ាន ជំរុញថែមទៀតនូវតួនាទីមជ្ឈភាពរបស់អាស៊ានដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពជាមួយនឹងបញ្ហាប្រឈមខាងសន្តិសុខនិងការអភិវឌ្ឍន៍ពិភពលោក។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh អញ្ជើញចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្រ្តីថៃ លោក Prayut Chan-ocha មុននឹងពិធីបើកកិច្ចប្រជុំ AMM 52 នាថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០១៩ នៅទីក្រុងបាងកក (រូបថតៈ chinhphu.vn)

មុននោះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសអាស៊ាននានា បានចូលជួបសម្តែងការគួរសមលោកនាយករដ្ឋមន្រ្តីថៃ Prayut Chan-ocha ផងដែរ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤