Trending now

លោក ត្រាំ អរគុណ​លោក គីម ក្រោយ​កូរ៉េខាងជើង​បញ្ជូន​អដ្ឋិធាតុ​ទ័ព​អាមេរិក​មកវិញ​

21:27 | 28/07/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៧ ខែកក្កដា បានបង្ហាញ​ការ​អរគុណ​ចំពោះ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បន្ទាប់ពី​កូរ៉េខាងជើង​បញ្ជូន​អដ្ឋិធាតុ​ទាហាន​អាមេរិក​មកវិញ​។ ការបញ្ជូន​ត្រឡប់មកវិញ​នេះ ជា​ផ្នែក​មួយ​នៃ​លទ្ធផល​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​លោក ត្រាំ និង​លោក គីម នៅ​ថ្ងៃទី​១២ ខែមិថុនា នៅ​សិង្ហ​បុរី​។ អាមេរិក​ចាត់ទុក​សក​ម្ម​ភាព​របស់​កូរ៉េខាងជើង ជា​ជំហាន​វិជ្ជមាន​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។​

រូបថតៈ Reuters

នៅ​ថ្ងៃទី​២៧ ខែកក្កដា យន្តហោះ​យោធា​អាមេរិក​មួយគ្រឿង​បាន​ហោះ​ទៅកាន់​កូរ៉េខាងជើង​ដើម្បី​ដឹក​ត្រឡប់មកវិញ​នូវ​អដ្ឋិធាតុ​ទាហាន​ចំនួន​៥៥​នាក់ ដែល​បាន​ស្លាប់​ក្នុងសម័យ​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣ ។ នៅ​ថ្ងៃ​ដដែល យន្តហោះ​អាមេរិក​បាន​ចុះចត​នៅ​នៅ​មូលដ្ឋាន​អាកាស Osan ដោយ​ទាហាន​អន្តរជាតិ​នៅ​កូរ៉េខាងត្បូង​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ បានទទួល​យក​អ​ដិ​ធាតុ​ទាំងនេះ មុននឹង​បញ្ជូន​បន្តទៅ​អាមេរិក​នៅ​សប្ដាហ៍​ក្រោយ​។​

ការបញ្ជូន​អដ្ឋិធាតុ​ត្រឡប់​វិញ​នេះ ធ្វើឡើង​ចំពេល​ខួប​ទី​៦៥​ឆ្នាំ​នៃ​ការចុះហត្ថលេខា​លើ​យុទ្ធសន្តិភាព​បញ្ចប់សង្គ្រាម​កូរ៉េ ដែល​សម្លាប់​ជីវិត​មនុស្ស​ជាង​ពីរលាន​នាក់​។ នេះ​ជា​សញ្ញា​បង្ហាញ​ពី​ឆន្ទៈ​របស់​កូរ៉េខាងជើង​ក្នុងការ​ស្វែងរក​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ហើយក៏​ជាការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពល្អប្រសើរ​ក្នុង​ទំនាក់ទំនង​រវាង​អតីត​គូសត្រូវ​ទាំងពីរ​៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR