Trending now

វៀតណាម - ឡាតវីបានជម្រុញទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ

19:32 | 17/07/2019 (យោងតាម baoquocte.vn ហេង វុធ្ធី)

យុគសម័យ - តាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh រដ្ឋមន្ត្រីការបរទេសឡាវី លោក Edgars Rinkevics បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃ១៧ ខែមេសា។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh រដ្ឋមន្ត្រីការបរទេសឡាវី លោក Edgars Rinkevics (រូបថត៖ baoquocte.vn)

នៅក្នុងជំនួបពិភាក្សានាថ្ងៃទី ១៧ ខែកក្កដា ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កលក្ខណៈអំណោយផលក្នុងការនាំចេញទំនិញរបស់វៀតណាម ដូចជាកសិផល - រុក្ខផល -ជលផល វាយនភ័ណ្ឌ ស្បែកជើង និងផលិតផលធ្វើពីផ្តៅ ឫស្សីនិងឈើជាដើមឲ្យឈានចូលក្នុងទីផ្សារឡាតវី និងបណ្តាប្រទេស Bantic ក៏ដូចជាមុខទំនិញដែលឡាតវីមានប្រៀបខ្លាំង ដូចជាបច្ចេកវិទ្យាបៃតង កែច្នៃម្ហូបអាហារ និងផលិតឧបករណ៍គ្រឿងម៉ាស៊ីន ឲ្យមានឱកាសឈានចូលក្នុងទីផ្សារវៀតណាមវិញផងដែរ។ ទន្ទឹមនឹងនេះលោក Edgars Rinkevics បានអះអាងនូវការគាំទ្រក្នុងការជំរុញកិច្ចព្រមព្រៀងទាំងពីរ ដូចពោលខាងលើនេះ ដោយទទួលបាននូវការផ្តល់សច្ចាប័ននិងអនុវត្តឲ្យបានឆាប់ៗ ដើម្បីរួមចំណែកនាំមកនូវផលប្រយោជន៍ជាក់ស្តែងក្នុងទំនាក់ទំនងពាណិជ្ជកម្ម - វិនិយោគរវាងវៀតណាម - ឡាតវី។ រីឯខ្លួនវិញ លោក Pham Binh Minh មានបំណងចង់ឲ្យទទួលបាននូវការគាំទ្រនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីប្រទេសឡាតវីក្នុងរយៈពេលដែលវៀតណាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ​​ស្តីពីបញ្ហាតំបន់និងអន្តរជាតិដោយសង្កត់ធ្ងន់ដ៏សំខាន់លើសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងការធ្វើនាវាចរណ៍អាកាសចរណ័ដោយសេរី។ ប្រទេសឡាតវីបានអះអាងថានឹងគាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីដោយមិនប្រើប្រាស់កម្លាំងហឹង្សា និងឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិជាពិសេសគឺ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២(UNCLOS 1982) ផងដែរ៕

(យោងតាម baoquocte.vn ហេង វុធ្ធី)

(យោងតាម baoquocte.vn ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ