Trending now

ទំនាក់ទំនងកិច្ចការបរទេសប្រជាជនរវាងវៀតណាមនិងអាល្លឺម៉ង់ ប៉ះពាល់ជាវិជ្ជមានទៅលើទំនាក់ទំនងទ្វេភាគី

13:17 | 14/07/2019 (យោងតាម thoidai.com.vn បកបប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅខេត្ត Thanh Hoa (វៀតណាម) សមាគមមិត្តភាពវៀតណាម - អាល្លឺម៉ង់បានរៀបចំសន្និសីទសង្ខេបទូទាំងប្រទេសលើកទី ៦ ឆ្នាំ ២០១៩ ។ នេះគឺជាសកម្មភាពមួយដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសមាគមមជ្ឈិម និងអង្គការជាសមាជិក ក៏ដូចជាទិសដៅបញ្ជាណែនាំដោយឯកភាពក្នុងការអនុវត្តសកម្មភាពសមាគមនៅទូទាំងប្រទេស។

រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung

ថ្លែងនៅក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung ប្រធានសមាគមមិត្តភាពវៀតណាម-អាល្លឺម៉ង់ បានសង្កត់ធ្ងន់ថា សន្និសីទសង្ខេបនៃសមាគមមានគោលបំណងវាយតំលៃចំពោះលទ្ធផលនៃការងារនាឆ្នាំកន្លងទៅ រវាងសម័យប្រជុំសង្ខេបនិងពិភាក្សាអំពីផែនការអនុវត្តការងារនាឆ្នាំបន្តទៀតផងដែរ។ នេះក៏ជាឱកាសមួយសម្រាប់សមាជិកនៃក្រុមប្រឹក្សាប្រតិបត្តិសមាគមនៅទូទាំងប្រទេស និងនៅតាមតំបន់នានា អាចជួបប្រាស្រ័យទាក់ទងគ្នា ផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ក្នុងកិច្ចការបរទេសរវាងប្រជាជននិងប្រជាជនវៀតណាម - អាល្លឺម៉ង់ ដើម្បីយល់ដឹងច្បាស់ពីគ្នាទៅវិញទៅមកផងដែរ។

ទិដ្ឋភាពនៃសន្និសីទ

ទាក់ទិនដល់ផែនការសកម្មភាពនាចុងឆ្នាំ ២០១៩ និងទិសដៅនៃការងារនាឆ្នាំ ២០២០ ខាងមុខ សមាគមមិត្តភាពវៀតណាម-អាលឺម៉ង់បានវាយតម្លៃថា ទំនាក់ទំនងទ្វេភាគីនៅតែមានសក្តានុភាពជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការនិងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេស ថ្នាក់រដ្ឋមន្ត្រី ថ្នាក់មូលដ្ឋាននិងសហគ្រាសនានាក្នុងពេលខាងមុខ។ ភាគីទាំងពីរបានឯកភាពរួមសហការគ្នាយ៉ាងជិតស្និទ្ធក្នុងវេទិកាអន្តរជាតិនិងអង្គការនានា ជាពិសេសក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិក្នុងបរិបទដែលប្រទេសអាឡឺម៉ង់នឹងកាន់តំណែងជាប្រធានសហភាពអឺរ៉ុបនៅឆ្នាំ ២០២០ ហើយនាបច្ចុប្បន្ន អាឡឺម៉ង់កំពុងតែកាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រមទាំងវៀតណាមទើបតែត្រូវបានជ្រើសរើសជាតំណែងនេះ សំរាប់អាណត្តិ ២០២០-២០២១ ក៏ដូចជានឹងកាន់តំណែងធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ផងដែរ។

ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga

ថ្លែងក្នុងសន្និសីទនេះ ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga បានសង្ឃឹមថាសមាគមមិត្តភាពវៀតណាម - អាល្លឺម៉ង់នឹងបន្តអះអាងពីតួនាទីរបស់ខ្លួនក្នុងកិច្ចការបរទេសរវាងប្រជាជននិងប្រជាជនវៀតណាម - អាល្លឺម៉ង់ដោយនិយាយដោយឡែកនិង កិច្ចការបរទេសរវាងប្រជនជននិយាយទូទៅផងដែរ៕

(យោងតាម thoidai.com.vn បកបប្រែដោយ ហេង វុធ្ធី)

(យោងតាម thoidai.com.vn បកបប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មេដឹកនាំ​វៀតណាម​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​កម្ពុជា​ក្រោយ​ការ​ផ្ទុះ​ឃ្លាំង​អាវុធ​
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR