Trending now

នាយករដ្ឋមន្ត្រីចង់បើកចេញបរិយាកាសសហប្រតិបត្តិការថ្មីមួយជាមួយ EFTA

07:25 | 11/07/2019 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី ១០ ខែកក្កដានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាសហព័ន្ធ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច អប់រំនិងស្រាវជ្រាវនៃសហព័ន្ធស្វីស លោក Guy Parmelin ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានសម្តែងជំនឿទុកចិត្តចំពោះដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីមកកាន់ប្រទេស វៀតណាមលើកនេះ នឹងបើកចេញឱកាសនិងកិច្ចសហប្រតិបត្តិការថ្មីសម្រាប់ប្រទេសទាំងពីរក៏ដូចជាតំបន់ពាណិជ្ជ កម្មសេរីអឺរ៉ុប (EFTA) តែម្តង។

លោកនាយករដ្ឋមន្ត្រីអញ្ជើញជួបជាមួយសមាជិកក្រុមប្រឹក្សាសហព័ន្ធ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច អប់រំនិងស្រាវជ្រាវ លោក Guy Parmelin (រូបថត: VGP/Quang Hieu)


នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានថ្លែងអំណរគុណដល់ប្រទេសស្វីសដែលបានគាំទ្រវៀតណាមកាន់ដំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ និងបានលើកឡើងថា ការជាប់ឆ្នោត របស់វៀតណាមជាមួយសម្លេងឆ្នោតច្រើនបែបនេះ បង្ហាញពីការជឿជាក់របស់សហគមន៍អន្តរជាតិចំពោះវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាចំពោះការពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីជាមួយស្វីស ព្រមទាំងជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីនេះនឹងបើកចេញយថាទស្សន៍​ថ្មីនិងកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរក៏ដូចជាតំបន់ពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) តែម្តង។

អញ្ជើញជាការឆ្លើយតប រដ្ឋមន្ត្រីលោក Guy Parmelin បានថ្លែងអំណរគុណដល់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការជាមួយស្វីសដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរក្នុងពេលកន្លងមក។ លោកបានបញ្ជាក់ថា មានអាជីវកម្មរបស់ប្រទេសស្វីសជាច្រើនកំពុងវិនិយោគទុនប្រកបដោយប្រសិទ្ធភាពនៅវៀតណាម ដែលឈរក្នុងលំដាប់ទី ៦ ក្នុងចំណោមបណ្តាប្រទេសនៅអឺរ៉ុបខាងលិចដែលវិនិយោគនៅវៀតណាម រួមចំណែកបង្កើតការងាររាប់ម៉ឺននៅវៀតណាមផងដែរ។ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ភាគីទាំងពីរបានឈានដល់ការរីកចម្រើនជាវិជ្ជមានក្នុងការចរចារ ហើយសង្ឃឹមថាវៀតណាមនិង EFTA អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA យ៉ាងឆាប់ៗ ដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR