Trending now

វៀតណាមនិងចិនពង្រឹងកិច្ចសហប្រតិបតិ្តការវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ

21:05 | 14/06/2019 (ប្រភព៖ vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរបានអភិវឌ្ឍន៍ល្អប្រសើដែលជាសសរស្តម្ភសំខាន់មួយក្នុងទំនាក់ទំនងវៀតណាម - ចិន។

ឧត្តមសេនីយ៍ត្រី Pham Van Vung និង ឧត្តមសេនីយ៍ឯកលោក MiaoHue

ទទួលបានការអញ្ជើញដោយឧត្តមសេនីយ៍ទោ Qin Shengxiang ស្នងការនយោបាយកងទ័ពជើងទឹក កងទ័ពរំដោះប្រជាជនចិន និងទទួលបានការយល់ព្រមពីក្រសួងការពារជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងទឹក កងទ័ពប្រជាជនវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ត្រី Pham Van Vung មកបំពេញទស្សនាកិច្ចនិងធ្វើការនៅចិនជាប់ពីថ្ងៃទី ១១​ ដល់ ថ្ងៃទី ១៥​ខែមិថុនា។

យោងតាម​អ្នកយកព័ត៌មានរបស់សទីភ្នាក់ងារសារព័ត៌មានវៀតណាម​ប្រចាំនៅចិនក្នុងអំឡុងពេលនៃដំណើរទស្សនាកិច្ចនេះ គណៈប្រតិភូបានទទួលជួបសវនាការជាមួយឧត្តមសេនីយ៍ឯកលោក Miao Hua ពិភាក្សាជាមួយឧត្តមសេនីយ៍លោក Qin Shengxiang មកទស្សនាបណ្ឌិត្យសភានាវា Dalian និងនាវាពិឃាដ ១១៩ និងស្តាប់ការណែនាំអំពីការអនុវិត្តកិច្ចការបក្ស កិច្ចការនយោបាយរបស់កងទ័ពប្រជាជនរំដោះប្រជាជនចិន។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ថាទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងកងទ័ពនិងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនាពេលកន្លងមក មានការអភិវឌ្ឍន៍ល្អប្រសើ ហើយនេះក៏ជាសសរស្តម្ភសំខាន់មួយក្នុងទំនាក់ទំនងវៀតណាម - ចិន។

ភាគីទាំងពីរឯកភាពត្រូវការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពនិងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ដោះស្រាយសម្រប់ការយោបល់មិនចុះសម្រុងលើមូលដ្ឋានរក្សាទុកសន្តិសុខ សុវត្ថិភាពនិងសន្តិភាព ស្ថេរភាពនៅតំបន់។

ក្នុងអំឡុងពេលនៃទស្សនាកិច្ចនិងធ្វើការនៅប្រទេសចិន គណៈប្រតិភូបានបដិសណ្ឋារកិច្ចដ៏អធឹកអធមនិងទទួលបានលទ្ថផលល្អប្រសើជាច្រើន៕


(ប្រភព៖ vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភព៖ vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ