Trending now

អង់គ្លេសនិងអាមេរិកបានឯកភាពបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

22:01 | 14/07/2018

នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May និងប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងនូវសារសំខាន់នៃទំនាក់ទំនងអង់គ្លេស-អាមេរិក ព្រមទាំងឯកភាពបន្តដេញតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម “មហិច្ឆតា” បន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit។

នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី១៣កក្កដា (រូបថតៈ TTXVN)

ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងឡុង បន្ទាប់ពីជំនួបពិភាក្សាជាមួយប្រធានាធិ បតីអាមេរិក លោក Trump នាថ្ងៃទី១៣កក្កដានោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី May បានអះអាងថា ទំនាក់ទំនងអង់គ្លេស-អាមេរិក គឺ “មិនអាចខ្វះបានដើម្បីសេរីភាព យុត្តិធម៌និងសន្តិភាព”។ ភាគីទាំងពីរបានឯកភាព បន្តដេញតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលនាំមកផលប្រយោជន៍សម្រាប់ខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ខណៈពេលដែលអង់គ្លេសចាកចេញពី EU។

រីឯខ្លួនវិញ ប្រធានាធិបតី Trump បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអង់គ្លេសដោយមានបន្តនូវកិច្ចព្រមព្រៀងមួយយុត្តិធម៌និងសក្តិសមជាមួយអាមេរិក៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ