Trending now

ប៊ែលហ្ស៊ិក ជាប់ចំណាត់ថ្នាក់លេខ៣ នៅ World Cup 2018 ក្រោយយកឈ្នះអង់គ្លេស ២-០

10:00 | 15/07/2018 (យោងតាម freshnewsasia.com សរុបព័ត៌មានដោយ មិញ អាញ់)

យុគសម័យ - ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក ដណ្តើមបានលេខ៣ ប្រចាំព្រឹត្តិការណ៍ FIFA World Cup 2018 ក្រោយយកឈ្នះគូប្រជែងអង់គ្លេស ២-០ ក្នុងការប្រកួតនាយប់ថ្ងៃទី១៤កក្កដា។

នេះជាការយកឈ្នះអង់គ្លេស​ជាលើកទី​២​ ក្រោយយកឈ្នះ​ ១-០ ប្រកួតសន្សំពិន្ទុក្នុងពូល​ G ពីការធ្វើបានសម្រេចដោយកីឡាករ​ Thomas Neunier នៅនាទីទី៤​ ក្រោយបញ្ជូនបាល់ពី​ Nacer Chadli​ និងគ្រាប់ទី២​ ដោយ​ Eden Hazard នៅនាទីទី៨២ នៅពីមុខអ្នកទស្សនាផ្ទាល់ចំនួន​ ៦៤៤០៦នាក់​ នៅកីឡដ្ឋានស្ថិតក្នុងទីក្រុង​ Saint Petersburg នៃប្រទេសរុស្ស៊ី។

សូមបញ្ជាក់ផងដែរថា​ នេះជាជ័យជម្នះទី៦​ ក្នុងចំណោម៧ប្រកួតនៅ​ World Cup 2018 របស់ប៊ែលហ្ស៊ិក​ ដោយចាញ់បារាំង​ ១-០​ តែម្តងគត់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ និងជាក្រុដែលស៊ុតបញ្ចូលទីបានច្រើនជាងផងដែរក្នុងយុទ្ធនាការ​ ៤ឆ្នាំម្តងនេះ។

ក្រុមបិសាចក្រហមប៊ែលហ្ស៊ិក​ ជាប់លេខ៣​ នៅ​ World Cup 2018 នឹងទទួលបានមេដាយសំរឹទ្ធ​ ៤៥គ្រឿង​ និងរង្វាន់អមដោយថវិកា​ ២៤លានដុល្លារ​ ខណ:ក្រុមជាប់លេខ៤​ តោកំណាចអង់គ្លេស​ ទទួលបានទឹកប្រាក់២២លានដុល្លារ៕

(យោងតាម freshnewsasia.com សរុបព័ត៌មានដោយ មិញ អាញ់)

(យោងតាម freshnewsasia.com សរុបព័ត៌មានដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ