Trending now

សន្និបាតលើកទី១០ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១១បានប្រារព្ធយ៉ាងមហោឡារិក

15:57 | 16/05/2019 (រូបថតនិងអត្ថបទ TTXVN បកប្រែដោយ មិញអាញ់)

យុគសម័យ - នាព្រឹកថ្ងៃទី ១៦ ខែឧសភា សន្និបាតមជ្ឈិមលើកទី ១០ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកនៅទីក្រុងហាណូយ។

សន្និបាតលើកទី១០ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១១បានប្រារព្ធយ៉ាងមហោឡារិក

ទទួលតាមការណែនាំរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំសម័យប្រជុំ។

នៅឯសន្និបាតលើកនេះ អង្គប្រជុំនឹងពិភាគ្សាលើគម្រោងឯកសារ សម្រាប់ដាក់ជូនមហាសន្និបាតលើកទី១៣ របស់បក្ស; ការត្រៀមលក្ខណៈចាំបាច់សម្រាប់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ ព្រមទាំងបញ្ហាសំខាន់ៗផ្សេងៗទៀត។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញថ្លែងមតិនៅអង្គប្រជុំ (រូបថតៈ TTXVN)

ជាក់ស្តែង អង្គសន្និបាតនឹងពិភាក្សា និងផ្តល់មតិគ្រោងការណ៍នៃរបាយការណ៍នយោបាយ; គ្រោងការណ៍នៃរបាយការណ៍រយៈពេល ១០ឆ្នាំ នៃការអនុវត្តកម្មវិធីនយោបាយ ២០១១ (ការបំពេញបន្ថែមនិងអភិវឌ្ឍន៍); គ្រោងការណ៍នៃរបាយការណ៍បូកសរុបការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រយៈពេល ១០ ឆ្នាំ ២០១១ - ២០២០; រៀបចំយុទ្ធសាស្ត្រ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរយៈពេល ១០ ឆ្នាំ ២០២១-២០៣០ និងរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ច-សង្គម រយៈពេល ៥ ឆ្នាំ ២០១៦ - ២០២១; ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រយៈពេល ៥ ឆ្នាំ ២០២១ - ២០២៥ និងគ្រោងការណ៍នៃរបាយការណ៏មេស្តីពីការងារកសាងបក្សនិងប្រតិបត្តិលក្ខ័ន្តិកៈរបស់បក្សផងដែរ។

ទិដ្ឋភាពនៃពិធីបើកសន្និបាត

អញ្ជើញថ្លែងក្នុងពិធីបើក តាងនាមការិយាល័យនយោបាយ និងលេសាធិការដ្ឋាន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស និងគណៈប្រតិភូដែលបានចូលរួមក្នុងអង្គសន្និសីទនេះ។ អគ្គលេខាបក្ស ​ប្រធានរដ្ឋ លោក Nguyen Phu Trong បានស្នើឲ្យមជ្ឈិម ចំណាយពេលឲ្យបានច្រើនថែមទៀត ដើម្បីស្រាវជ្រាវឯកសារ ផ្លាស់ប្តូរមតិ ក៏ដូចជាលើកឡើងនូវអនុសាសន៍ជាក់ស្តែង តាមរយៈរបាយការណ៍និងសេចក្តីព្រាងរបាយការណ៍ ជាដើម។

ជាពិសេស គឺបញ្ហាទ្រឹស្តីនិងការអនុវត្តជាក់ស្តែង ដែលបានដាក់ចេញនាពេលកន្លងទៅ គប្បីផ្តោតការស្រាវជ្រាវឲ្យបានហ្មត់ចត់និងបកស្រាយបំភ្លឺច្បាស់ក្នុងដំណើរការចងក្រងឯកសារ។

ទិដ្ឋភាពនៃពិធីបើកសន្និបាត

លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានសង្កត់ធ្ងន់ថា របៀបវារៈនៃសន្និបាតមជ្ឈិមលើកនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ការបំពេញភារកិច្ចនយោបាយរបស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១២ ដើម្បីត្រៀមឯកសារដាក់ជូនមហាសន្និបាតលើកទី១៣របស់បក្ស។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានស្នើឲ្យអង្គសន្និបាត ពង្រីកនូវបញ្ញាក៏ដូចជាស្មារតីទទួលខុសត្រូវ ដើម្បីសុក្រិដ្ឋនូវរបាយការណ៍ សម្រាប់ចេញសេចក្តីសន្និដ្ឋាននៅពេលបញ្ចប់កិច្ចប្រជុំនេះផងដែរ៕

(រូបថតនិងអត្ថបទ TTXVN បកប្រែដោយ មិញអាញ់)

(រូបថតនិងអត្ថបទ TTXVN បកប្រែដោយ មិញអាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤