Trending now

នាយឧត្តមសេនីយ៌ Raul Castro ទទួលជួបលោកឧត្តមសេនីយ៌ឯកបំរុង Nguyen Chi Vinh

21:08 | 09/05/2019 (ប្រភព៖ qdnd បកប្រែដោយសំណាង)

យុគសម័យ - នាយឧត្តមសេនីយ៌ Raul Castro លេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស ប្រទេសគុយបា បានទទួលជួបគណៈប្រតិភូក្រសួងការពារជាតិវៀតណាម

នារសៀលថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ២០១៩ (ម៉ោងនៅប្រទេសគុយបា) នៅទីក្រុង La Habana នាយឧត្តមសេនីយ៌ Raul Castro លេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស ប្រទេសគុយបា បានទទួលជួបគណៈប្រតិភូក្រសួងការពារជាតិវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៌ឯកបំរុង Nguyen Chi Vinh សមាជិកមជ្ឈឹមបក្ស សមាជិកអចិន្រ្តៃយ៌នៃគណៈកម្មាធិការយោធាមជ្ឈឹម អនុរដ្ឋមន្រ្តីការពារជាតិវៀតណាម ក្នុងឱកាសទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសគុយបា និងចូលរួមកិច្ចសន្ទនាយុទ្ធសាស្រ្តការពារជាតិទ្វេភាគី។

នាយឧត្តមសេនីយ៌ Raul Castro ទទួលជួបឧត្តមសេនីយ៌ឯកបំរុង លោក Nguyen Chi Vinh

នាយឧត្តមសេនីយ៌ Raul Castro បានអបអរសាទរលោកឧត្តមសេនីយ៌ឯក Nguyen Chi Vinh និងគណៈប្រតិភូក្រសួងការពារជាតិវៀតណាម អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសគុយបា។ នាយឧត្តមសេនីយ៌ Raul Castro ​ក៏បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាខ្លឹមសារដ៏សំខាន់ក្នុងទំនាក់ទំនងរវាងបក្ស និងរដ្ឋនៃប្រទេសទាំងពីរ។ លេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីសគុយបា បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងរយះពេលកន្លងមក ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពបណ្តាខ្លឹមសារនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ឆ្លៀតក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៌ Raul Castro ក៏បានពាំនាំនូវការសាកសួរសុខទុកយ៉ាងកក់ក្តៅជាទីបំផុត និងប្រសិទ្ធពរជ័យជូនចំពោះអគ្គលេខាធិការ និងជាប្រធានរដ្ឋ លេខាធិការនៃគណៈកម្មាធិការយោធាមជ្ឈឹម លោក Nguyen Phu Trong និងបណ្តាថ្នាក់ដឹកនាំវៀតណាម។

ជាការឆ្លើយតប លោកឧត្តមសេនីយ៌ឯក Nguyen Chi Vinh ថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៌ Raul Castro ដែលចំណាយពេលវេលា ទទួលជួបគណៈប្រតិភូក្រសួងការពារជាតិវៀតណាម និងផ្តាំផ្ញើការសាកសួរសុខទុកយ៉ាងកក់ក្តៅជាទីបំផុត និងសិទ្ធិស្នាលរបស់អគ្គលេខាធិការ ប្រធានរដ្ឋ លេខាធិការនៃគណៈកម្មាធិការយោធាមជ្ឈឹម លោក Nguyen Phu Trong និងលោកនាយឧត្តមសេនីយ៌ Ngo Xuan Lich អនុប្រធាននៃគណៈកម្មាធិការយោធាមជ្ឈឹម រដ្ឋមន្រ្តីក្រសួងការពារជាតិ និងបណ្តាថ្នាក់ដឹកនាំវៀតណាម ជូនចំពោះនាយឧត្តមសេនីយ៌ Raul Castro ។ អនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម បានបញ្ជាក់ថា វៀតណាម មានបំណងឲ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពល្អប្រសើរ ស្មោះសររវាងកងទ័ពនៃប្រទេសទាំងពីរដែលនិយាយរួម ក៏ដូចជាទំនាក់ទំនងរវាងបក្ស រដ្ឋ និងប្រជាជនវៀតណាម គួបា ដែលនិយាយរួម។​

ទិដ្ឋភាពនៃជំនួប

ក្នុងរយះពេលកន្លងមក កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិកាន់តែបានពង្រីកយ៉ាងខ្លាំងខ្លា ដែលឈរលើមូលដ្ឋានទំនាក់ទំនងល្អប្រសើរ និងជិតស្និទ្ធរវាងប្រទេសទាំងីរ រួមចំណែកលើកកំពស់សមត្ថភាពការពារជាតិនៃប្រទេសនិមួយៗ ក៏ដូចជារួមចំណែយ៉ាងសកម្មសំរាប់សន្តិភាពក្នុងតំបន់ និងពិភពលោក។

នាយឧត្តមសេនីយ៌ Raul Castro បានវាយតំលៃខ្ពស់លទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានឲ្យដឹងថា ក្នុងស្ថានភាពថ្មី ភាគីទាំងពីរត្រូវការជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនសមត្ថភាពការពារជាតិនៃប្រទេសនិមួយៗ រក្សាសន្តិភាព ការពារសមិទ្ធផលនៃបដិវត្តន៍ និងកសាងប្រទេស បានប្រកបដោយសម្បូរណ៌រុងរឿង។ ជាពិសេស លេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស ប្រទេសគួបា គាំទ្រយ៉ាងខ្លាំងខ្លា ការដែលភាគីទាំងពីរបានដំណើរការចងក្រងឯកសារស្តីពីអំពីប្រវត្តិសាស្រ្ត ៦០ ឆ្នាំនៃទំនាក់ទំនងការពារជាតិវៀតណាម-​ គុយបា ផងដែរ៕




(ប្រភព៖ qdnd បកប្រែដោយសំណាង)

(ប្រភព៖ qdnd បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR