Trending now

លើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងបណ្តាប្រទេសអាស៊ានប្រចាំនៅប្រទេសម៉ិកស៊ិកនិងរដ្ឋ Jalisco

15:48 | 16/04/2019 (យោងតាម baoquocte.vn ប្រែសម្រួលដោយ សំណាង)

យុគសម័យ - នាពេលថ្មីៗនេះ គណៈកម្មាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំនៅប្រទេស ម៉ិកស៊ិក (ACMC) ដែលបច្ចុប្បន្ននេះ វៀតណាមគឺជាប្រធានប្តូរវេណនោះ បានរួមសហការជាមួយក្រុមប្រឹក្សាពាណិជ្ជកម្មបរទេសភាគខាងលិចម៉ិចស៊ីកូ (COMCE Occidente) ដើម្បីរៀបចំវេទិកា សហប្រតិបត្តិការសេដ្ឋកិច្ចនៅរដ្ឋ Jalisco ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតទី ២ នៃប្រទេសម៉ិកស៊ិក។

គោលបំណងនៃការរៀបចំវេទិកា ដើម្បីជំរុញទំនាក់ទំនងលើគ្រប់វិស័យជាមួយរដ្ឋ Jalisco ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ អប់រំ និងទេសចរណ៌។ បណ្តាវេទិកាស្តីអំពីសក្កានុពលសេដ្ឋកិច្ចអាស៊ាន និងសិក្ខាសាលាស្តីពី "ឱកាសរបស់ប្រទេសម៉ិកស៊ិកនៅអាស៊ាន” Networking B2B និងទីកន្លែងដាក់បង្ហាញឧទេស្ទនាមពីសមិទ្ធផលលើវិស័យសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់បណ្តាប្រទេសអាស៊ាននៅរដ្ឋ Jalisco​ ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម ដែលបានទាក់ទាញការយកចិត្តទុកដាក់របស់ភ្ញៀវចូលទស្សនា និងអាជីវក រដ្ឋ Jalisco​ ប្រមាណជិត៣០០ នាក់។

ថ្លែងមតិលើបណ្តាព្រឹត្តិការណ៌ខាងលើ ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Hoai Duong ប្រធានប្តូរវេន របស់ ACMC បានជំនួសមុខបណ្តាឯកអគ្គរដ្ឋទូត និងតំណាងបណ្តាស្ថានទូតអាស៊ានបានសង្កត់ថ្ងន់ពីសក្កានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋ Jalisco​ និយាយដោយឡែក ក៏ដូចជាប្រទេសម៉ិកស៊ិកនិយាយរួម ជាមួយបណ្តាប្រទេសអាស៊ានលើវិស័យកសិកម្ម ឧស្សាហកម្មកែច្នែ បច្ចេកវិទ្យា ការវិនិយោគ និងទេសចរណ៌។

ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Hoai Duong ថ្លែងមតិនៅកិច្ចប្រជុំ

ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Hoai Duong បានវាយតំលៃថា ម៉ិកស៊ិក ជាទីផ្សារដ៏សំខាន់របស់អាស៊ាន ក្នុងតំបន់អាមេរិកឡាទិន និងជាច្រកទ្វារ ដើម្បីជំរុញទំនាក់ទំនងជាមួយសម្ព័ន្ធអាស៊ីប៉ាស៊ីហ្វិករួមមាន( ម៉ិកស៊ិក ស៊ីលី Colombia và Peru ) ព្រមទាំងអះអាងថា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលមានប៊្រុយណេ​ ម៉ាឡេស៊ី សង្ហបុរី វៀតណាម និងមិកស៊ិក ជាសមាជិក ទំនាក់ទំនងលើវិស័យពាណិជ្ជកម្មរវាងម៉ិកស៊ិក និងអាស៊ាន នឹងកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងខ្លា។

ដោយឡែកសម្រាប់ប្រទេសវៀតណាម ម៉ិកស៊ិកបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី ៣ នៅក្នុងតំបន់អាមេរិកឡាទីន ហើយផ្ទុយទៅវិញ វៀតណាមគឺជាទីផ្សារនាំចេញនិងនាំចូលសំខាន់ទី ៨ របស់ម៉ិកស៊ិកនៅអាស៊ី។

ទិដ្ឋភាពនៃសិក្ខាសាលា៖ ឱកាសរបស់មិកស៊ិក

បន្ទាប់ពីបានជនូវព័ត៌មានស្តីពីសក្កានុពលនៃកិច្ចសហប្រតិបត្តិការពីឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូត វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងថៃមក មន្រ្តីនិងសាជីវកម្មរដ្ឋ Jalisco បានពិភាក្សាគ្នា អំពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងមិកស៊ិកនិយាយរួមនិងតំបន់រដ្ឋ Jalisco​ និយាយដោយឡែក ជាមួយអាស៊ាន។ បណ្តាអាជីវកម្ម​ បានវាយតំលៃខ្ពស់ចំពោះការដែលផលិតផលជាច្រើនរបស់ម៉ិកស៊ីក និងតំបន់នានា ដែលមានឱកាសជាច្រើនដើម្បីនាំចេញទៅកាន់ទីផ្សាអាស៊ាន ដូចជា រថយន្ត ឧបករណ៌រថយន្ត គ្រឿងម៉ាស៊ីន ផលិតផលស្បែក សាច់គោ ផលិតផលកែច្នែ ផ្លែឈើ និងបន្លែជាដើម។

(យោងតាម baoquocte.vn ប្រែសម្រួលដោយ សំណាង)

(យោងតាម baoquocte.vn ប្រែសម្រួលដោយ សំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ