Trending now

សន្ធិសញ្ញាស្តីពីរការជៀសវាងការយកពន្ធត្រួតគ្នាវាងវៀតណាម និងកម្ពុជាដែលទើបតែមានសុពលភាព

10:55 | 18/04/2019 (យោងតាមការសែត Hai quan.vn បកប្រែដោយ សំណាង)

យុគ្គសម័យ៖ នាថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានគយវៀតណាម បានជូនព័ត៌មានដល់បណ្តានាយកដ្ឋានគយនៅទូទាំងប្រទេស ស្តីអំពីសន្ធិសញ្ញានៃការជៀសវាងយកពន្ធត្រួតគ្នារវាងវៀតណាម-កម្ពុជា ដែលទើបតែមានសុពលភាព នាពេលថ្មីៗនេះ។

សន្ធិសញ្ញាស្តីពីរការជៀសវាងការយកពន្ធត្រួតគ្នាវាងវៀតណាម និងកម្ពុជា ដែលបានចុះហត្ថលេខានៅទីក្រុងហាណូយ កាលពីថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០១៨ និងមានសុពលភាពនាថ្ងៃទី២០ ខែ កុម្ភះ​ឆ្នាំ២០១៩។

វៀតណាម បច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំទី៣ របស់កម្ពុជា ក្នុងចំណោមប្រទេសជាង ១៤០ និងតំបន់ដែនដី ដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា

យោងតាមព័ត៌មានពីអគ្គនាយកដ្ឋានគយវៀតណាម បានឲ្យដឹងថា ក្នុងរយះពេលបណ្តាឆ្នាំកន្លងមក ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបតិ្តការវៀតណាម-កម្ពុជា មានការអភិវឌ្ឍយ៉ាងខ្លាំងខ្លាលើគ្រប់វិស័យ កិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ចរវងប្រទេសទាំងពីរបាន នឹងកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងខ្លា។

មកដល់បច្ចុប្បន្ននេះវៀតណាម មាន១៩០ គម្រោងវិនិយោគនៅកម្ពុជា ជាមួយទឹកប្រាក់សរុបដែលបានចុះបញ្ជីប្រមាណជិត ២.៨៩ ពាន់លានដូលារអាមេរិក ផ្តោតសំខាន់លើវិស័យកសិកម្ម រុក្ខាប្រម៉ាញ។ គិតមកដកល់ថ្ងៃទី២០ ខែ មីនា ឆ្នាំ២០១៩ កម្ពុជា មាន១៩ គម្រោងដែលមានចំនួនទឹកប្រាក់វិនិយោគ ប្រមាណ ៦២.៦៧ លានដូលារអាមេរិក ស្ថិតនៅចំណាត់ថ្នាក់លេខ ៥៦ ក្នុងចំណោម ១៣១ ប្រទេស និងតំបន់វិនិយោគទុននៅវៀតណាម និង ស្ថិតនៅចំណាត់ថ្នាក់លេខ ៨ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលវិនិយោគនៅវៀតណាម។ ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការលើវិស័យធនាគាររវាងវៀតណាម​និងកម្ពុជា បច្ចុប្បន្ននេះមាន៥ ធ​ននាគារដែលកំពុងប្រតិបត្តិការនៅកម្ពុជា គឺធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា​ (BIDC ជាអង្គភាពសមាជិកនៃធនាគារអភិវ​ឌ្ឍន៍វៀតណាម BIDV) ធនាគារ Sacombank ធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម (Agribank) ធនាគារពាណិជ្ជកម្មភាគហ៊ុន យោធា និងធនាគារពាណិជ្ជកម្មភាគហ៊ុន (Sai Gon - Ha Noi SHB)ដែលមានចំនួន១៥ សាខា​ និងមានការចំណេញជិត ១ ពាន់លានដូលាអាមេរិក។

សកម្មភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ-ធនាគាររវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ពីទំរង កំរិត ផលិតផល សេវាកម្ម រួមចំណែកយ៉ាងសកម្មសំរាប់ឲ្យការអភិវឌ្ឍសេដ្ឋ-សង្គមនៃប្រទេសនិមួយៗ។ នៅទីផ្សារកម្ពុជា អតិធិជនដែលធនាគារវៀតណាម ផ្តោតសំខាន់ដើម្បីធ្វើការទាក់ទាញគឺអង្គភាពអាជីវកម្មអាណិកជន បុគ្គលិកវៀតណាម​ ដែលកំពុងធ្វើការបណ្តាអង្គភាព សហគ្រាសតូច និងធម្យម​ និង​បណ្តាស្រទាប់ប្រជាជននៃប្រទេសទាំងពីរ។

នៅប្រទេសវៀតណាម ធនាគារវិនិយោគ និងអភិវឌ្ឍន៍(BIDC)​ ដែលមានសាខាមួយនៅទីក្រុងហាណូយ និងសាខាមួយទៀត នៅទីក្រុងហូជីមិញ។ ជាទូទៅបណ្តាសាខានៃធនាគារនេះកំពុងប្រតិបត្តិការល្អប្រសើរ និងគោរពតាមបទបញ្ញាត្តិ ច្បាប់វៀតណាម។

ជាមួយបណ្តាសក្កានុពលពង្រីកសកម្មភាពនូវការនាំចូល និងនាំចេញបណ្តាមុខទំនិញរបស់វៀតណាម មកកម្ពុជា ក៏ដូចជាបំណងប្រាថ្នា(ក្តីសង្ឃឹម)ថា៖​សហគ្រសនៃបណ្តាប្រទេស មកវិនិយោគលើបណ្តាប្រទេសជាដៃគូ អគ្គនាយកដ្ឋានគយវៀតណាម រំពឹងទុកថាសន្ធិសញ្ញានេះចូលជាធរមាន នឹងរួមចំណែកបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការវិនិយោគរបស់វៀតណាម មកកម្ពុជា តា​មរយះការបង្កើតឡើងបរិយាកាសវិនិយោគមួយ ស្តីពី​ច្បាប់លើវិស័យពន្ធដា មានភាពច្បាស់លាស់ និងស្ថេរភាព ដើម្បីឲ្យបណ្តាអ្នកវិនិយោគកម្ពុជា និងវៀតណាម ដំណើរការបណ្តាសកម្មភាពអាជីកម្មបានប្រកបដោយជោគជ័យ៕

(យោងតាមការសែត Hai quan.vn បកប្រែដោយ សំណាង)

(យោងតាមការសែត Hai quan.vn បកប្រែដោយ សំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR