Trending now

បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេសរួចផុតពីការបោះឆ្នោតដ៏សំខាន់នៅរដ្ឋសភា

07:25 | 22/06/2018

នាថ្ងៃទី ២០ មិថុនា រដ្ឋាភិបាលរបស់ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានរួចផុតពីការបោះឆ្នោតសំខាន់ៗនៅរដ្ឋសភានៃប្រទេសខ្លួន បន្ទាប់ពីលោកស្រីបានធ្វើសម្បទានជាច្រើនថែមទៀត ដែលទាក់ទិននឹងតួនាទីរបស់សភាជាន់ទាបក្នុងកិច្ចព្រមព្រៀងចុងក្រោយអំពី Brexit (អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប - EU) ។

នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May

ដោយមានសម្លេងគាំទ្រចំនួន 319 និងសម្លេងប្រឆាំងចំនួន 303 នោះ សមាជិកសភាជាន់ទាប់នានាបានច្រាលចោលសំណើរអំពីការបង្កើនអំណាចសម្រាប់សមាជិកសភា ប្រសិនបើមិនទទួលបានកិច្ចព្រមព្រៀងណាមួយជាមួយ Brussels មុននឹង ពេលវេលាកំណត់អង់គ្លេសចាកចេញពី ដំបូលរួម នាខែមិនា ឆ្នាំ ២០១៩។

មុននេះ នាថ្ងៃទី ១៣ មិថុនា ដោយមានសម្លេងគាំទ្រចំនួន 327 និងសម្លេងប្រឆាំងចំនួន ១២៦ នោះ សភាជាន់ទាបអង់គ្លេសក៏បានបោះឆ្នោតច្រានចោលសំណើរអំពីការដែលអង់គ្លេសនៅជាសមាជិកតំបន់សេដ្ឋកិច្ចអឺរ៉ុប (EEA) បន្ទាប់ពីប្រទេសនេះចាកចេញពី EU នាឆ្នាំ ២០១៩ផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR