Trending now

អាល្លឺម៉ង់និងបារាំងចង់រៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុល Eurozone ឲ្យកាន់តែងាយស្រួលថែមទៀត

07:29 | 22/06/2018

តាមរយៈការអនុវត្តបទបញ្ញត្តិគតិយុត្តដ៏ខ្លាំងក្លាថែមទៀត ក្នុងការចេញផ្សាយមូលបត្របំណុលនាពេលខាងមុខនោះ អាល្លឺម៉ង់និងបារាំងចង់រៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុលនៅតំបន់រូបីយវត្ថុរួមអឺរ៉ុប (Eurozone) ឲ្យកាន់តែងាយស្រួលថែមទៀត។

អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (ស្តាំ)
និងប្រធានាធិបតីបារាំងលោក Emmanuel Macron ជួបប្រជុំនៅកាណាដានាថ្ងៃទី ៨ខែមិថុនា
(ប្រភព: AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)


ដោយមានគោលជំហរបង្កើនការធ្វើសមាហរណកម្មក្នុង Eurozone នោះ បារាំងនិងអាល្លឺម៉ង់បានឯកភាពអំពីបទបញ្ញត្តិមួយ ដែលត្រូវបានសហភាពអឺរ៉ុប(EU) ហៅថា៖ "ការធ្វើដំណើរ" ហើយតាមនោះអំពាវនាវឲ្យកែលម្អក្របខ័ណ្ឌនាបច្ចុប្បន្ន សំដៅជំរុញលក្ខណៈ រឹងមាំនិងនិរន្តរភាពនៃបំណុលសាធារណៈ តាមរយៈការបង្កើនការប្រព្រឹត្តិដោយសមភាពចំពោះមូលបត្របំណុល។ រាល់បទបញ្ញត្តិពោលខាងលើនឹងបង្កលក្ខណៈងាយស្រួលថែមទៀត សម្រាប់រដ្ឋាភិបាលក្នុងការគ្រប់គ្រងវិនិយោគិនដែលធ្លាប់ប្រឆាំងជំទាស់ចំពោះបទបញ្ញត្តិអំពីរចនាសម្ព័នបំណុល។

តាមផែនការ ថ្នាក់ដឹកនាំអាល្លឺម៉ង់និងបារាំងនឹង ជួបពិភាក្សាការងារ មុននឹងសន្និសីទកំពូល EU ដែលគ្រោងនឹងប្រព្រឹត្តិទៅនាចុងខែមិថុនាខាងមុខ សំដៅសម្របសម្រួលគោលជំហររបស់ភាគីនីមួយៗអំពីការកែទម្រង់ EU ផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ