Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទពន្លឿនការវិនិយោគរបស់ខេត្ត An Giang

19:22 | 15/12/2018

នៅព្រឹកថ្ងៃទី១៥ខែធ្នូ នៅទីក្រុង Long Xuyen ខេត្ត An Giang នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទ ពន្លឿនការវិនិយោគរបស់ An Giang ក្រោមប្រធានបទ “An Giang - តភ្ជាប់ឱកាសនិងកិច្ចសហប្រតិបត្តិការប្រកប ដោយជោគជ័យ” ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ស្តាប់ការថ្លែងមតិក្នុងសន្និសីទ

អញ្ជើញថ្លែងមតិនៅសន្និសីទនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងថា ខេត្ត An Giang មានទីតាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលតភ្ជាប់ជាមួយទីក្រុងធំៗដូចជា ទីក្រុង Can Tho ទីក្រុងហូជីមិញនិងរាជធានីភ្នំពេញរបស់កម្ពុជាផងដែរ។ ហើយប្រៀបខ្លាំងរបស់ខេត្ត An Giang គឺអង្ករនិងជលផលទ (ជាពិសេសចិញ្ចឹមនិងកែច្នៃត្រីប្រាសម្រាប់នាំចេញ) រួមទាំងមានការអភិវឌ្ឍពាណិជ្ជ កម្មនិងទេសចរណ៍ផងដែរ។

ដោយបានវាយតម្លៃខ្ពស់ចំពោះការចូលរួមសន្និសីទយ៉ាងច្រើនកុះករ ពីសហគ្រាសក្នុងនិងក្រៅប្រទេសនោះ នាយករដ្ឋមន្ត្រីបានអំពាវ នាវឱ្យវិនិយោគិនផ្តោតការយកចិត្តទុកដាក់លើវិស័យចិញ្ចឹមសត្វ ជលផលនិង ផលិតផលកសិកម្ម ក្នុងនោះ មានទាំងគម្រោងទេសចរ ណ៍អេកូទេសចផងដែរ។

ទិដ្ឋភាពនៃសន្និសីទ

ដើម្បីបង្កើតឱកាសសំរាប់ការអភិវឌ្ឍផលិតកម្មកសិកម្មនៅខេត្ត An Giang ខេត្តគួរផ្តោតលើការទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មកែច្នៃ។ ដូច្នោះហើយ សហគ្រាសកែច្នៃត្រូវផ្សារភ្ជាប់ជាមួយទីផ្សារ ដែលនឹងរួមចំណែកដល់ការជំរុញការអភិវឌ្ឍន៍កសិកម្មរបស់ខេត្ត An Giang ជាមិន ខាន។

នាឱកាសនេះខេត្ត An Giang បានប្រគល់សម្រេចចិត្តវិនិយោគលើ គម្រោងចំនួន ២៣ នៅក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍ ឧស្សាហកម្ម សំណង់ ដោយមានដើមទុនចុះបញ្ជីសរុបចំនួន ២៧ម៉ឺនពាន់លានដុង និងបានប្រគល់ការសន្យាវិនិយោគដល់វិនិយោគិន ចំនួន៧នាក់ ដែលមានដើមទុនវិនិយោគសរុបប្រមាណ ១០១ ពាន់ពាន់លានដុង៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ