Trending now

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev

21:19 | 19/11/2018

នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev ប្រធានគណៈបក្សបង្រួបបង្រួមរុស្ស៊ីកាន់អំណាច ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យ នៃដំណើរទស្សនកិច្ចមកកាន់វៀតណាមលើកនេះរបស់នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Dmitry Medvedev។ លោក Nguyen Phu Trong បានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាល មានគោលបំណងចង់ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយសហព័ន្ធរុស្ស៊ី ដោយចាត់ទុករុស្ស៊ីជាដៃគូមិត្តភាពប្រពៃណីគួរអោយជឿទុកចិត្ត និងជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុតក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។

ចំណែកឯ នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev បានជម្រាបជួនអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អំពីលទ្ធផលនៃជំនួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc។ លោក Dmitry Medvedev បាន គូសបញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងសហការគ្នាយ៉ាងសកម្មដើម្បីរៀបចំសកម្មភាពសម្រាប់ឆ្នាំ២០១៨នេះ ដែលជាឱកាសសម្រាប់ប្រទេសទាំងពីរ រំលឹកខួប អនុ ស្សាវរីយ៍រយៈពេល២៥ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្ដីពីគោលការណ៍ជាសារវ័ន្តនៃទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី រួមទាំងត្រៀមរៀបចំសម្រាប់កម្មវិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-រុស្ស៊ី នាឆ្នាំ២០២០ខាងមុខ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR