Trending now

វៀតណាមនិងឥណ្ឌូនេស៊ីឯកភាពគ្នាបង្កើតជំហានលោតផ្លោះថ្មីក្នុងទំនាក់ទំនង ទ្វេភាគី

18:34 | 12/10/2018

តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ី។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នៅសន្និសីទកាសែតបន្ទាប់ពីជំនួបចរចា (រូបថត៖ chinhphu.vn)

នាព្រឹកថ្ងៃទី១២ ខែតុលា នៅកោះ Bali នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជួបចរចាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី។ នៅក្នុងជំនួបចរចានេះ ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សាយ៉ាងលំអិតលំអន់ស្ដីពីវិធានការនានាសំដៅ ពង្រីកទំនាក់ទំនងទ្វេភាគី នាំកិច្ចសហប្រតិបតិ្តការឡើងកំពស់ថ្មី និងនាំមកនូវ ផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំង ពីររូបបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវបង្កើតជំហានលោតផ្លោះ ដើម្បីនាំកិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ចក្លាយទៅជាសសរទ្រូងនៃទំនាក់ទំនងនៃភាពជាដៃគូយុទ្ធសាស្ត្រ ព្រមទាំងខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យទទួលបាន១០ ពាន់លានដុល្លាអាមេរិកផង ដែរ។

ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃកិច្ចសហប្រតិបតិ្តការនៅសមុទ្រ ព្រមទាំងប្រគល់ភារកិច្ចឲ្យស្ថាប័នសមត្ថ កិច្ច នៃប្រទេសទាំងពីរ ធ្វើការស្រាវជ្រាវដើម្បីឆាប់បង្កើតយន្តការសហប្រតិបតិ្តការសមុទ្រ។ បន្ទាប់ពីជំនួបចរចាខាងលើ ថ្នាក់ដឹកនាំទាំងពីររូបបានប្រកាសទៅកាន់ សារព័ត៌មានអន្តរជាតិអំពីភាពជោគជ័យដ៏ល្អប្រសើរនៃជំនួបចរចា។ ប្រធានា ធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc ដោយបានយកចិត្តទុកដាក់ដល់ វិនិយោគិនឥណ្ឌូនេស៊ីនៅវៀតណាម។ លោកប្រធានាធិបតីបានសម្ដែង គោលបំណងថា សហគ្រាសឥណ្ឌូនេស៊ីនឹងសកម្មថែមទៀតក្នុង ការស្វែងរកឱកាសធ្វើ អាជីវកម្មនៅទីផ្សារវៀតណាមដ៏ពោរពេញទៅដោយសក្ដានុភាព ពិសេសគឺលើ វិស័យឱសថ និងឧបករណ៍សុខាភិបាល ជាដើម។

ចំណែកឯនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ ធ្ងន់ថា បន្ទាប់ពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីលោក Joko Widodo កាលពីខែកញ្ញា កន្លងទៅ ដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ីរបស់ លោកនាយករដ្ឋមន្រ្តីវៀតណាមលើកនេះ បានបង្ហាញនូវជំនឿទុកចិត្ត ភាពជិត ស្និទ្ធក៏ដូចជាការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរសំដៅអភិវឌ្ឍន៍ ទំនាក់ទំនងនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាពី មួយថ្ងៃទៅមួយថ្ងៃ។

លោកនាយករដ្ឋមន្រ្តីក៏បានឲ្យដឹងថែមទៀតថា វៀតណាមនិងឥណ្ឌូនេស៊ី បានឯកភាពគ្នាសហប្រតិបតិ្តការកសាងសហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ខ្លួនពីពឹងខ្លួន និងដើរតួនាទីជាស្នូលក្នុងរចនាសម្ព័ន្ធ តំបន់។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាង កើត ដោះស្រាយជម្លោះដោយសន្តិវិធី និងអនុវត្តន៍ឲ្យបានល្អនូវអនុសញ្ញាអ.ស.ប ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ