Trending now

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយប្រធានអយ្យការកំពូលហុងគ្រី

22:59 | 17/09/2018 (បកប្រែដោយ ថាញ់ កុង)

យុគសម័យ - ប្រធានរដ្ឋសភាវៀតណាមមានបំណងចង់ឲ្យកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអយ្យការប្រជាជនកំពូលវៀតណាមនិងស្ថាប័នអយ្យការកំពូលហុងគ្រីឲ្យកាន់តែមានភាពស៊ីជម្រៅនិងជាក់ស្តែងជាង។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយប្រធានអយ្យការកំពូលហុងគ្រី លោក Péter Polt (baochinhphu.vn)

នារសៀលថ្ងៃទី១៧ខែកញ្ញា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយប្រធានអយ្យការកំពូលហុងគ្រី លោក Péter Polt។ ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោក Péter Polt និងប្រតិភូអយ្យការកំពូលហុងគ្រីដែលបានរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួមក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការលើវិស័យយុត្តិធម៌និយាយដោយឡែក ព្រមទាំងសម្តែងនូវក្តីសោមន្សរីករាយ ចំពោះរាល់សមិទ្ធិដែលហុងគ្រីទទួលបានក្នុងបុព្វហេតុទំនើបភាវូបនីយកម្មប្រទេសជាតិនិងធ្វើសមាហរណកម្មអឺរ៉ុប និងជូនពរឲ្យប្រជាជនហុងគ្រីបន្តទទួលបានសមិទ្ធិដ៏ធំធេងថែមទៀតក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ

ប្រធានអយ្យការកំពូលហុងគ្រីបានជម្រាបជូនដល់ប្រធានរដ្ឋសភាអំពីលទ្ធផលនៃជំនួបពិភាក្សាជាមួយអយ្យការប្រជាជនកំពូល។ តាម រយៈជំនួបពិភាក្សានេះ ភាគីទាំងពីរបានលើកទំនាក់ទំនងឲ្យក្លាយទៅជាដៃ គូយុទ្ធសាស្ត្រនិងបើកទូលាយវិស័យសហប្រតិបត្តិការ។ ស្ថា ប័នអយ្យការទាំងពីរមានបំណងជម្រុញថែមទៀតយុទ្ធសាស្ត្រអភិវឌ្ឍន៍ បន្តកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលកម្មាភិបាលអយ្យការនិងយុត្តិធម៌។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះជំនួបធ្វើការរវាងស្ថាប័នអយ្យការទាំងពីរនិងមានបំណងចង់ឲ្យកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នទាំងពីរកាន់តែជាក់ស្តែងតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូនិងផ្លាស់ប្តូរបទពិសោធន៍ ជាពិសេសគឺហុងគ្រីជាប្រទេសមានបទពិសោធន៍ក្នុងសកម្មភាពអយ្យការ៕

(បកប្រែដោយ ថាញ់ កុង)

(បកប្រែដោយ ថាញ់ កុង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ