Trending now

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយាអញ្ជើញជាអធិបតីរាត្រីសមោសរផ្សព្វផ្សាយវប្បធម៌វៀតណាម

14:31 | 13/09/2018

នាយប់ថ្ងៃទី១២ខែកញ្ញានៅមជ្ឈមណ្ឌលសន្និសីទជាតិ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងភរិយា បានអញ្ជើញជាអធិបតីរាត្រីសមោសរផ្សព្វផ្សាយវប្បធម៌វៀតណាម ដោយមូលបទ “អត្តសញ្ញាណ វៀតណាម”។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងរាត្រីសមោសរ (រូបថតៈ chinhphu.vn)

នេះជាកម្មវិធីពិសេសរបស់វៀតណាមសំដៅអបអរសាទរប្រមុខរដ្ឋ ថ្នាក់ដឹកនាំនៃប្រទេសនានា សម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសដែលបានចូលរួមកិច្ចប្រជុំកំពូល វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន (WEF ASEAN) ឆ្នាំ២០១៨។

ថ្លែងមតិក្នុងកម្មវិធីនេះ នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បានអះអាងថា វត្តមានរបស់តំណាងទាំងអស់នៅក្នុងវេទិកានេះសរបញ្ជាក់ឲ្យឃើញពីកិច្ចសហប្រតិបត្តិការឆ្ពោះទៅអនាគតនិងចែករំលែកនូវចក្ខុវិស័យមួយ នោះគឺ “សហគមន៍អាស៊ានអាស្រ័យលើច្បាប់និងយកប្រជាជនជាគោល”។

ទិដ្ឋភាពនៃរាត្រូសមោសរ (រូបថតៈ VGP/Quang Hiếu )

លោកនាយករដ្ឋមន្ត្រីបវៀតណាមចង់ឲ្យថ្នាក់ដឹកនាំ សហគ្រិននិងភ្ញៀវអន្តរជាតិ ចំណាយពេលវេលាអញ្ជើញមកទស្សនាប្រទេសវៀតណាម ក្នុងនាមជាភ្ញៀវអន្តរជាតិឬជាមិត្តភក្តិឬសាច់ញាតិរបស់ប្រជាជនវៀតណាម ដើម្បីតាមរយៈនោះអាចមានអារម្មណ៍ពេញលេញអំពីវៀតណាមដ៏ស្រស់ស្អាតនិងបើកចំហអំពីប្រជាជនវៀតណាមរួសរាយរាក់ទាក់និង អំពីទេសភាពនិងវប្បធម៌ដ៏សម្បូរបែបពោរពេញទៅដោយអត្តសញ្ញាណជាតិផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ