Trending now

សហភាពអឺរ៉ុបអំពាវនាវឱ្យកិច្ចសហប្រតិបត្តិការត្រូវបានកសាងឡើងស្របតាម

18:38 | 29/05/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី២៨ឧសភា ក្រុមប្រឹក្សាកិច្ចការបរទេសអឺរ៉ុបនៃសហភាពអឺរ៉ុប (EU) បានអនុម័តលើការសន្និដ្ឋានមួយស្តីពីបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយដៃគូយុទ្ធសាស្ត្រអាស៊ីរបស់ខ្លួន ដូចជា ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូងនិងប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

រូបថតៈ Reuters

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានប្រចាំនៅបែលហ្ស៊ិកដែលដកស្រង់សេចក្តីប្រ កាសព័ត៌មានសម្រាប់កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេស EU ទាំងអស់នៅទីក្រុងព្រុចសែលដោយបានលើកច្បាស់ថា “ក្រុមប្រឹក្សាបានកត់ សម្គាល់ថានៅមានសក្កានុភាពធំធេងជាច្រើនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូដទៃរួមជាមួយទាំងអាស៊ាន និងប្រទេសសមាជិកនៃសមាគមនេះ”។

ក៏យោងតាមសេចក្តីប្រកាសព័ត៌មាននេះ វិស័យគន្លឹះត្រូវបានកំណត់ដើម្បីបើកទូលាយកិច្ចសហប្រ តិបត្តិការគឺសន្តិសុខនាវា ចរណ៍បណ្តាញអ៊ីនធឺណេត ប្រឆាំងភេរវកម្ម ការគំរាមកំហែងចំរុះ បង្កាប្រឆាំងជម្លោះ ការដកហូតអាវុធអាវុធគីមីនិងនុយ ក្លេអ៊ែរ ក៏ដូចជាអភិវឌ្ឍន៍នូវគម្រោងការសហប្រតិបត្តិការលើតំបន់ផ្សេងៗ។

ក្រុមប្រឹក្សាក៏បានសង្កត់ធ្ងន់លើតួនាទីចាំបាច់នៃកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយដៃគូអាស៊ី តាមរយៈកម្មវិធីហ្វឹកហាត់ កសាងសមត្ថភាពនិងអះអាងថាខិតខំប្រឹងប្រែង អនុវត្តជាក់ស្តែងនូវសទ្ធភាពទាំងអស់នេះ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR