Trending now

កិច្ចពិគ្រោះយោបល់សហប្រតិបត្តិការការពារជាតិវៀតណាម - អូស្ត្រាលីលើកទី១២

23:25 | 14/08/2018

នៅថ្ងៃទី ១៤ ខែសីហានៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោក Stephen Moore ប្រធាននាយកដ្ឋានគោលនយោបាយអន្តរជាតិនៃក្រសួងការពារជាតិអូស្ត្រាលីដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចពិគ្រោះយោបល់ សហប្រតិបត្តិការការពារជាតិវៀតណាម-អូស្ត្រាលីលើកទី១២។

ទិដ្ឋភាពនៃជំនួប

នៅក្នុងជំនួបនេះភាគីទាំងពីរនឹងពិភាក្សាគ្នានូវខ្លឹមសារជាច្រើន សំដៅជំរុញទំនាក់ទំនងយោធាទ្វេភាគីរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរក៏ដូចជាជំរុញយន្តការពិគ្រោះយោបល់ប្រកបដោយប្រសិទ្ធភាព។

ក្នុងជំនួបនេះឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមបានចាត់ទុក អូស្ត្រាលីជាដៃគូដ៏សំខាន់មួយដើម្បីក្នុងការជួយឧបត្ថម្ភសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺនថែរក្សាសន្តិភាពនៅវៀតណាមឲ្យក្លាយទៅជាស្ថាប័នបណ្តុះបណ្តាលមួយដ៏មានកិត្យានុភាពនិងមានសមត្ថភាពក្នុងតំបន់។

រីឯខ្លួនវិញលោក Stephen Moore បានសង្កត់ធ្ងន់ថា: អូស្ត្រាលីជានិច្ចកាលយកចិត្តទុកដាក់ខ្ពស់និងខិតខំប្រឹងប្រែងរួមគ្នាជាមួយវៀតណាមដើម្បីស្វែងរកវិស័យដែលជាប្រៀបខ្លាំងរបស់ប្រទេសទាំងពីរដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីឲ្យកាន់តែជាក់ស្តែងនិងស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR