Trending now

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតកាណាដានិងបែលហ្សីក

20:14 | 26/07/2018 (សរុបព័ត៌មានដោយ មិញ អាញ់)

យុគសម័យ - នាថ្ងៃទី២៦ខែកក្កដានៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាមលោកស្រី Ping Kitnikone។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានជូនពរលោកស្រី Ping Kitnikone ដែលបានបញ្ចប់ប្រកបដោយជោគជ័យអាណត្តិបេសកកម្មការទូតនៅវៀតណាមនិងអះអាងថា វៀត ណាមជានិច្ចកាលគោរពនិងមានបំណងបង្កើនទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យជាមួយកាណាដា តាមទិសស៊ីជម្រៅ ជាពិសេស ក្នុងបរិបទនៃការបង្កើនផលប្រយោជន៍ទ្វេភាគីក៏ដូចជានៅក្នុងវេទិការតំបន់និងអន្តរជាតិ។

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម លោកស្រី Ping Kitnikone (រូបភាព៖ TTXVN)

ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដែលនៅមានប្រទេសទំាងពីរមានសក្កានុភាពជាច្រើន ដូចជា ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ អភិវឌ្ឍន៍មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធជាដើម។ ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានចាត់ទុកថា ប្រទេសទាំងពីរ គប្បីរួមសហការនៅបណ្តាវេទិការនិងយន្តការពហុភាគីសំខាន់ៗ ដូចជាអង្គការសហប្រជាជាតិ APEC កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន អង្គការ Francophone កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ជា ដើម។

រីឯឯកអគ្គរដ្ឋទូតកាណាដា លោកស្រី Ping Kitnikone បានសង្កត់ធ្ងន់ថា ការដែលកាណាដានិងវៀតណាម បង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយបានបង្កើតមូលដ្ឋាន សម្រាប់ប្រទេសទាំងពីរ បើកទូលាយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពីវិស័យនយោ បាយ ការពារជាតិ-សន្តិសុខ ទៅដល់អប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្របច្ចេកវិទ្យានិងជួបប្រាស្រ័យប្រជាជន។ រួមជាមួយគ្នានោះ ជាឱកាសដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វេទិកា និងអង្គការពហុភាគី។ កាណាដាគាំទ្រវៀតណាមក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១ និងជឿជាក់ថា វៀតណាមនឹងបំពេញល្អនូវតួនាទីនេះផងដែរ។

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រប៊ែលហ្សិក លោកស្រី Jehanne Roccas ដែលមកជម្រាបលាបញ្ជប់បេសកកម្មការទូតនៅវៀតណាម (រូបថតៈ TTXVN)

នៅថ្ងៃដដែល ក្នុងជំនួបជាមួយឯកអគ្គរាជទូតនៃព្រះរាជាណាចក្រប៊ែលហ្សិក លោកស្រី Jehanne Roccas អញ្ជើញមកជម្រាបលា បញ្ជប់បេសកកម្មការទូតនៅវៀតណាម ប្រធានរដ្ឋ លោក Tran Quang បានវាយតម្លៃខ្ពស់ ចំពោះរាល់ការរួមចំណែករបស់លោកស្រីឯកអគ្គរដ្ឋទូតក្នុងការបង្កើនទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ និងជម្រុញការយល់ដឹកគ្នាទៅវិញទៅមករវាងវៀតណាមជាមួយប៊ែក ហ្សិក។

ដោយអះអាងថា វៀតណាមគោរពនិងមានគោលជំហរបង្កើនទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការជាមួយព្រះរាជាណាចក្រប៊ែលហ្សិក ប្រធានរដ្ឋ លោក Tran Dai Quang បានចាត់ទុកថា ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការនេះនាពេលខាងមុខ វៀតណាមមានបំណងចង់ឲ្យព្រះរាជាណាចក្រប៊ែលហ្សិក ជម្រុញឲ្យសហភាពអឺរ៉ុប EU ចុះហត្ថលេខាជាផ្លូវការយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-EU (EVFTA) នៅទីក្រុង Brussels នាខែតុលាឆ្នាំ២០១៨។

ភាគីទាំងពីរបានឯកភាពនូវក្របខ័ណ្ឌថ្មី ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រួមចំណែកធានាសន្តិសុខស្បៀងអាហារនិងសមស្របជាមួយបម្រែបម្រួលអាកាសធាតុ។ ប្រធានរដ្ឋ លោក Tran Dai Quang បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយប៊ែលហ្សិក នៅបណ្តាវេទិកាពហុភាគីនិងអន្តរជាតិ ព្រមទាំងជូនពរឲ្យព្រះរាជាណាចក្រប៊ែលហ្សិករៀបចំប្រកប ដោយជោគជ័យ សន្និសីទកំពូល ASEM លើកទី១២នាខែតុលាខាងមុខផងដែរ៕

(សរុបព័ត៌មានដោយ មិញ អាញ់)

(សរុបព័ត៌មានដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR