Trending now

ត្រូវឲ្យមានការផ្លាស់ប្តូរថ្មីដើម្បីក្លាយជារដ្ឋាភិបាលយុគសម័យ៤.០

22:13 | 18/07/2018 (សរុបព័ត៌មាន ដោយ មិញ ហុង)

យុគសម័យ - នាព្រឹកថ្ងៃទី១៨ខែកក្កដា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមវេទិកាកំពូលបច្ចេកវិទ្យាព័ត៌មាន-ផ្សព្វផ្សាយវៀតណាម (Vietnam ICT Summit) ឆ្នាំ២០១៨។ ព្រឹត្តិការណ៍នេះដោយសម្ព័ន្ធក្រុមហ៊ុន Software និងសេវាបច្ចេកវិទ្យាព័ត៌មានវៀតណាម (VINASA) រួមសហការជាមួយគណកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនរៀបចំឡើងជាលើកទី៨ ក្រោមប្រធានបទ “ឆ្ពោះទៅរករដ្ឋាភិបាលឌីជីថលនិងសេដ្ឋកិច្ចឌីជីថល”។

នាយករដ្ឋមន្ត្រិ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅក្នុងវេទិកាកំពូលបច្ចេកវិទ្យាព័ត៌មាន-ផ្សព្វផ្សាយវៀតណាម (ប្រភពរូប៖​VGP/Quang Hiếu )

អញ្ជើញថ្លែងមតិក្នុងវេទិកា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វេទិកាលើកនេះ ជាវេទិការបស់សកម្មភាព តាមនោះត្រូវកសាងឲ្យបានជោគជ័យនូវរដ្ឋាភិបាលអេឡិចត្រូ និកហើយឈានទៅដល់រដ្ឋាភិបាលឌីជីថលនៅវៀតណាម។ នាយករដ្ឋមន្ត្រីបានចាត់ទុកថាពិភព លោកកំពុងផ្លាស់ប្តូរពីសម័យអេឡិចត្រូនិចនិងស្វ័យប្រវត្តិកម្មនិងព័ត៌មានវិទ្យាទៅជាសម័យឌីជី ថលនិងបញ្ញាសិប្បនិមិត្ត។

(ប្រភពរូប៖​VGP/Quang Hiếu )

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានថ្លែងថា “បដិវត្តន៍ឧស្សាហកម្ម៤.០បានបើកចេញយុគសម័យថ្មី ក្នុងដំណើរការអភិវឌ្ឍន៍របស់មនុស្សលោក។ នេះជាឱកាសផង ក៏ជាការសាកល្បងផងសម្រាប់កិច្ចការកែទម្រង់និងអភិវឌ្ឍន៍ប្រទេសជាតិ”។ យោងតាមលោកនាយករដ្ឋមន្ត្រី ដើម្បីមិនឲ្យខកខាននូវឱកាសនេះ មុនបង្អស់ រដ្ឋាភិបាលត្រូវធ្វើការផ្លាស់ប្តូរដោយខ្លួនឯង ផ្លាស់ប្តូរថ្មីដើម្បីក្លាយទៅជារដ្ឋាភិបាលនៃយុគសម័យ៤.០។

នាយករដ្ឋមន្ត្រីលោកក៏ចាត់ទុកថា ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកគឺត្រូវភ្ជាប់ជាមួយតួនាទីរបស់អ្នកដឹកនាំ ជម្រុញការប្រើប្រាស់បច្ចេកវិទ្យព័ត៌មានក្នុងកំណែទម្រង់រដ្ឋបាល ធានាថាការប្រតិបត្តិប្រកបដោយប្រសិទ្ធភាព។ តាមនោះ វៀតណាមកំពុងបង្កើតគណៈកម្មការជាតិអំពីរដ្ឋាភិបាលអេឡិចត្រូនិក ដឹកនាំផ្ទាល់ដោយនាយករដ្ឋមន្ត្រី ហើយសមាជិកនៃគណៈកម្មការគឺជាឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីពាក់ព័ន្ធផ្ទាល់នឹងភារកិច្ចក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទស្សនាស្តង់ទំនិញបច្ចេកវិទ្យាដែលបានតាំងបង្ហាញក្នុងវេទិកា (ប្រភពរូប៖​VGP/Quang Hiếu )

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យពង្រឹងនិងលើកកម្ពស់គុណភាពស្ថាប័នប្រតិបត្តិច្បាប់ គោលនយោបាយជាផែនគ្រឹះសម្រាប់ការកសាងរដ្ឋាភិបាលអេឡិចត្រូនិក។ ជាក់ស្តែងគឺ វិនិយោគលើបច្ចេកវិទ្យាព័ត៌មាន តភ្ជាប់ការចែករំលេកទិន្នន័យ ការពារព័ត៌មានឯកជននិងប្រព័ន្ធបណ្ណសារតម្កល់ឯកសារអេឡិចត្រូនិកផងដែរ។

នៅវេទិកានេះ នាយករដ្ឋមន្ត្រីបានស្នើឲ្យសម្ព័ន្ធសមាគម Software និងសេវាបច្ចេកវិទ្យាព័ត៌មានវៀតណាម (VINASA) ដាក់ជូននាយករដ្ឋមន្រ្តីនូវសំណើជាក់លាក់និងអនុសាសន៍របស់វេទិកា ព្រមទាំងប្រគល់ឲ្យ VINASA រាយការណ៍ជូននាយករដ្ឋមន្ត្រីអំពីការអនុវត្តរាល់គោលដៅ ភារកិច្ចក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក ជម្រុញសេដ្ឋកិច្ចឌីជីថលដោយអភិក្រមជាមួយបដិវត្តន៍ឧស្សាហកម្ម៤.០៕

(សរុបព័ត៌មាន ដោយ មិញ ហុង)

(សរុបព័ត៌មាន ដោយ មិញ ហុង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR