Trending now

វៀតណាមនឹងជួយឧបត្ថម្ភយ៉ាងសកម្មចំពោះជនខ្មែរដើមកំណើតវៀតណាមដែលរងគ្រោះដោយគ្រោះអគ្គិភ័យនៅភ្នំពេញ

21:28 | 19/07/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាមានសកម្មភាពយ៉ាងសកម្មសម្រាប់ជួយឧបត្ថម្ភជនកម្ពុជាដើមកំណើតវៀតណាម បន្ទាប់ពីគ្រោះអគ្គិភ័យកើតមានឡើងនាថ្ងៃទី១០ខែកក្កដានៅខ័ណ្ឌមិត្តភាព រាជធានីភ្នំពេញ (កម្ពុជា)។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (ប្រភពរូប៖ Nguyen Hong)

នាថ្ងៃទី១៩ខែកក្កដា ក្នុងការឆ្លើយសំណួរស្តីពីស្ថានភាពរបស់ជនខ្មែរដើមកំណើតវៀតណាមដែលរង ផលប៉ះពាល់ដោយគ្រោះអគ្គិភ័យនាថ្ងៃ ទី១០ ខែកក្កដានោះ អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖

“ចំពោះការជួយឧបត្ថម្ភសម្រាប់គ្រួសារខ្មែរដើមកំណើតវៀតណាមក្នុងគ្រោះអគ្គិភ័យនាថ្ងៃទី១០ កក្កដានោះ យោងតាមព័ត៌មានពីស្ថាន ទូតវៀតណាមប្រចាំនៅកម្ពុជានោះ នៅវេលាម៉ោង០៣៖១៥នាទីទៀបភ្លឺ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ អគ្គីភ័យបានផ្ទុះឡើងចេញពីផ្ទះមួយក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បណ្តាលឲ្យឆេះផ្ទះ ប្រជាពលរដ្ឋចំនួន៥៩ខ្នងនិងទ្រព្យសម្បត្តិរបស់គ្រួសារចំនួន៦៧គ្រួ ដែលក្នុងនោះមានគ្រួសារជនកម្ពុជាដើមកំណើតវៀតណាមចំនួន៥៧គ្រួនិងគ្រួសារជនកម្ពុជា១០គ្រួ។

បន្ទាប់ពីកើតឡើងឧបទ្ទហេតុ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានបញ្ចូនកម្មាភិបាលទៅកន្លែងកើតហេតុដើម្បីតាមដានស្ថាន ភាពសំដៅមានវិធានការជួយឧបត្ថម្ភរួមទាំងចលនាឲ្យសហគ្រាសវៀតណាមជួយឧបត្ថម្ភបងប្អូនជនរងគ្រោះ។

គណៈកម្មការជាតិទទួលបន្ទុកជនវៀតណាមនៅឯកបរទេសនៃក្រសួងការបរទេស បានផ្ញើរសារសាកសួរសុខទុក្ខនិងជូនអំណោយដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ។ ក្រសួងការបរទេសបានបញ្ជាណែនាំឲ្យស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា គណៈកម្មការជាតិទទួលបន្ទុក ជន វៀតណាមនៅឯបរទេស បន្តរួមសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីមានវិធានការជួយបងប្អូនជំនះពុះពារនូវផលវិបាកដោយគ្រោះអគ្គិភ័យនិងស្ថិរភាពជីវភាពរស់នៅ”៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤