Trending now

អនុប្រធានរដ្ឋសភាវៀតណាម លោក Phung Quoc Hien អញ្ជើញទទួលជួបជាមួយគណៈប្រតិភូសភាអូស្ត្រាលី

09:43 | 17/07/2018 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី១៦ខែកក្កដា សមាជិកមជ្ឈឹមបក្ស អនុប្រធានរដ្ឋសភាវៀតណាម លោក Phung Quoc Hien បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូសភាអូស្ត្រាលី ដឹកនាំដោយប្រធានគណកម្មការតម្កល់ឯកសារនៃសភាអូស្ត្រាលី លោក Rowan Ramsay ដែលកំពុងធ្វើទស្សនកិច្ចការងារនៅវៀតណាម។

អនុប្រធានរដ្ឋសភា លោក Phung Quoc Hien អញ្ជើញទទួលជួបជាមួយលោក​ Rowan Ramsay (ប្រភពរូប ៖ Quang Khanh​ )

ក្នុងជំនួបនេះ អនុប្រធានរដ្ឋសភា លោក Phung Quoc Hien បានជឿជាក់ថា តាមរយៈដំណើទស្សនកិច្ចនេះ គណៈប្រតិភូតម្កល់ឯកសារនៃសភាអូស្ត្រាលី នឹងជ្រាបបាននូវស្ថានភាពជាក់ស្តែងនៅវៀតណាម បើកចេញឱកាសដើម្បីជម្រុញការជួបប្រាស្រ័យរវាងសមាជិកសភានៃប្រទេសទាំងពីរ រួមចំណែកពង្រឹងនិងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី ក្នុងបរិបទដែលប្រទេសទាំងពីររំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត។

ធ្វើការឆ្លើយតបវិញ ប្រធានគណកម្មការតម្កល់សភាអូស្ត្រាលី លោក Rowan Ramsay បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមបានចូលរួមយ៉ាងសកម្មទៅក្នុងសកម្មភាពរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនិងគោរពច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត។ លោករូបនេះក៏បានសម្តែងនូវការកោតសរសើរដោយឃើញថា វៀតណាមទទួលបានស្នាដៃគួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ជាពិសេសគឺកាត់បន្ថយភាពក្រីក្រចុះក្រោម៤% ដែលក្លាយទៅជាគំរូសម្រាប់ប្រទេសជាច្រើនលើពិភពលោកត្រាប់តាម។

ប្រធានគណកម្មការតម្កល់ឯកសារសភាអូស្ត្រាលី លោក Rowan Ramsay បានអះអាងថា រដ្ឋសភាវៀតណាមនិងសភាអូស្ត្រាលីមានតួនាទីសំខាន់ក្នុងការជម្រុញទំនាក់ទំនងវៀតណាម-អូស្ត្រាលីក្នុងរយៈពេល៤៥ឆ្នាំកន្លងទៅ ព្រមទាំងជឿជាក់ថា ទំនាក់ទំនងទ្វេភាគី វៀតណាម - អូស្ត្រាលីនឹងកាន់តែបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ