Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួម ACMECS លើកទី៨និង CLMV លើកទី៩នៅថៃ

07:32 | 15/06/2018 (យោងតាម vietnamplus.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc ចូលរួមកិច្ចប្រជុំកំពូលទាំងអស់ពោលខាងលើ សំដៅសម្តែងនូវការគោរពរបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អេយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ និងកិច្ចសហប្រតិបត្តិការ កម្ពុជា - ឡាវ - មីយ៉ាន់ម៉ានិងវៀតណាម ព្រមទាំងលើកកម្ពស់តួនាទីនិងឋានៈរបស់វៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការទាំងពីរនេះ។

នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc

ទទួលតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោក Prayut Chanocha និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុនសែន នារសៀលថ្ងៃទី១៥មិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមធ្វើដំណើរទៅកាន់ទីក្រុងបាងកក់ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ ដែលបានប្រារព្ធឡើង ពីថ្ងៃទី ១៥ ដល់ ១៦ ខែមិថុនា ឆ្នាំ ២០១៨។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc ចូលរួមកិច្ចប្រជុំកំពូលទាំងអស់ពោលខាងលើ សំដៅសម្តែងនូវការគោរពរបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អេយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ និងកិច្ចសហប្រតិបត្តិការ កម្ពុជា - ឡាវ - មីយ៉ាន់ម៉ានិងវៀតណាម ព្រមទាំងលើកកម្ពស់តួនាទីនិងឋានៈរបស់វៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការទាំងពីរនេះ។ ទន្ទឹមជាមួយគ្នានោះ ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជា តភ្ជាប់ក្នុងតំបន់ សហប្រតិបត្តិការលើវិស័យប្រភពទឹក ពាណិជ្ជកម្មនិងវិនិយោគ ជាពិសេសបង្កើនការចងសម្ព័ន្ធរវាងប្រទេសនានាក្នុងតំបន់៕

(យោងតាម vietnamplus.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម vietnamplus.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR