យុគសម័យ - យោងតាមកិច្ចព្រមព្រៀងរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នាថ្ងៃទី១២មិថុនា អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញរៀបចំជំនួបពិគ្រោះនយោបាយជាមួយរដ្ឋលេខាធិការក្រសួងការបរទេសឡាតវី លោក Andrejs Pildegovics។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son និងរដ្ឋលេខាធិការក្រសួងការបរទេសឡាតវី លោក Andrejs Pildegovics (រូបថតៈ ក្រសួងការបរទេសវៀតណាម)
ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាង វៀតណាមជាមួយឡាតវីនាពេលកន្លងទៅ ជាពិសេសគឺដំណើរទស្សនកិច្ចជាផ្លូវការនៅឡាតវីរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh កាលពីខែតុលាឆ្នាំ២០១៧។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ ក្រសួងការបរទេសវៀតណាម)
ភាគីទាំងពីរបានគាំទញរនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅបណ្តាវេទិកាអន្តរជាតិនិងតំបន់ ជាពិសេសនៅអង្គការសហប្រជាជាតិនិង ASEM។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានថ្លែងអំណរគុណចំពោះឡាតវីដែលបានគាំទ្រវៀតណាមចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១។ រដ្ឋលេខាធិការក្រសួងការបរទេសឡាតវីបានអះអាងថា ឡាតវីគាំទ្រវៀតណាមយ៉ាងខ្លាំងសម្រាប់ការចុះហត្ថលេខាយ៉ាងឆាប់ៗរួមទាំងអនុម័តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) ផងដែរ។
រដ្ឋលេខាធិការក្រសួងការបរទេសឡាវី លោក លោក Andrejs Pildegovics និងគណៈប្រតិភូ
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះរាល់ការវិវឌ្ឍន៍យ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងវៀតណាមជាមួយឡាតវីនាពេលកន្លងទៅ។ វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឡាតវីក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយឡាតវីក៏ជាមិត្តទំនិញធំបំផុតរបស់វៀតណាមក្នុងចំណោមប្រទេស Baltic ដោយទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៧ទទួលបាន១៦៦លានដុល្លា កើន១០ដងបើប្រៀងនឹងឆ្នាំ២០១០។
ទិដ្ឋភាពនៃជំនួបពិគ្រោះយោបាយរវាងវៀតណាមជាមួយឡាតវី
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរក្នុងនោះមានការរក្សាយន្តការពិគ្រោះយោបល់នយោបាយ។ ភាគីទាំងពីរបានឯកភាពរួមសហការក្នុងបញ្ហាអន្តរជាតិសំខាន់ និងឯកភាពគាំទ្រការដោះស្រាយជម្លោះរួមទាំងបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍ក្នុងតំបន់៕
(ដោយ ស្រីព្រេជ)
មតិពីមិត្តអ្នកអាន