Trending now

វៀតណាមរៀនសូត្ររូបសណ្ឋានកសាងទីក្រុងឆ្លាតរបស់អ៊ីស្រាអែល

22:08 | 23/05/2018 (ដោយ ស្រីព្រេជ)

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅអ៊ីស្រាអែល នាថ្ងៃទី២២ ឧសភា នៅទីក្រុង Tel Aviv លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានជួបចរចាជាមួយលោក Ron Hudai អភិបាលក្រុង Tel Aviv។

លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ (ខាងស្ដាំ) ជួបចរចាជាមួយលោក Ron Hudai អភិបាលក្រុង Tel Aviv (រូបថត៖ TTXVN)

ក្នុងជំនួបនេះ លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ទីក្រុង ហូជីមិញនឹងផ្តោតទៅលើការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចប្រកបដោយចីរភាពដោយឈរលើមូលដ្ឋាននៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្ដូរថ្មីច្នៃប្រឌិត និងការចាប់អាជីព។ ទីក្រុងហូជីមិញមានគោលបំណងទទួលបានការចែករំលែកបទពិសោធន៍ពីទីក្រុង Tel Aviv ក្នុងវិស័យនេះ ព្រោះថានេះជាឧត្តមភាពរបស់ Tel Aviv។

រីឯខ្លួនវិញ អភិបាលក្រុងលោក Ron Hudai បានឲ្យដឹងថា នាបច្ចុប្បន្ន Tel Aviv ជាទីក្រុងមួយក្នុងចំណោមទីក្រុងឆ្លាតបំផុតលើពិភពលោក ដោយសារបានកសាងប្រព័ន្ធទិន្នន័យបើកចំហរួមសំរាប់ប្រជាជនទាំងមូល អនុវត្តបច្ចេកវិទ្យាខ្ពស់ចូលក្នុងសកម្មភាពរដ្ឋបាល ហើយយកប្រជាជនជាស្នូលនៃសកម្មភាពច្នៃប្រឌិតរបស់ទីក្រុង សំដៅស្វែងយល់និងផ្គត់ផ្គង់សេវាកម្មដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន។ លោក Ron Hudai បានសម្ដែងគោលបំណងចង់សហប្រតិបតិ្តការជាមួយទីក្រុង ហូជីមិញក្នុងវិស័យកសាងទីក្រុងឆ្លាត ហើយគោរពអញ្ជើញទីក្រុងហូជីមិញចូលរួមសប្ដាហ៍ច្នៃប្រឌិតដោយ Tel Aviv រៀបចំឡើងនាពេលខាងមុខ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ