Trending now

វៀតណាមថ្កោលទោសយ៉ាងខ្លាំងចំពោះរាល់ការវាយប្រហារភេរវកម្មនៅឥណ្ឌូណេស៊ី

07:50 | 15/05/2018 (ដោយ ស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី១៤ខែឧសភា ឆ្លើតសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះរាល់ការវាយប្រហារភេរវកម្មដែលទើបនឹងកើតមានឡើងនៅទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ីនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា៖

“វៀតណាមថ្កោលទោសយ៉ាងខ្លាំងចំពោះរាល់ការវាយប្រហារភេរវកម្មទើបនឹងកើតមានឡើងនៅទីក្រុង Surabaya នាពេលកន្លងទៅ ក្នុងនោះមានការវាយប្រហារភេរវកម្មដ៏ព្រៃផ្សៃនៅវិហារ៣កន្លែង នាព្រឹកថ្ងៃទី១៣ខែឧសភា បណ្តាលឲ្យប្រជាជនស៊ីវិលត្រូវស្លាប់និងរងរបួសជាច្រើន។ យើងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលឥណ្ឌូនេស៊ីនិងគ្រួសារជនរងគ្រោះ។ វៀតណាមគាំទ្ររដ្ឋាភិបាលឥណ្ឌូនេស៊ីក្នុងការខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មនិងជឿជាក់យ៉ាងមុតមាំថា មេគំនិតនៃការវាយប្រហារនេះនឹងត្រូវបានដាក់ទណ្ឌកម្មស្របតាមច្បាប់”។

កម្លាំងសមត្ថកិច្ចកំពុងធ្វើការនៅកន្លែងកើតហេតុ (រូបថតៈ AP)

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើសារទូរលេខរំលែកទុក្ខជូនចំពោះប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo។

ខ្លឹមសារនៃសារទូរលេខនេះបានលើកឡើងថា៖ “ទទួលបានដំណឹងកើតមានឡើងការវាយប្រហារភេរវកម្មនៅទីក្រុង Surabaya របស់ឥណ្ឌូនេស៊ី ជាពិសេសគឺការផ្ទះគ្រាប់បែកនៅវិហារចំនួន៣កន្លែងនាព្រឹកថ្ងៃទី១៣ខែឧសភា បណ្តាលឲ្យប្រជាជនស៊ីវិលត្រូវស្លាប់និងរងរបួសជាច្រើននោះ នាថ្ងៃទី១៤ខែឧសភា ប្រធានរដ្ឋលោក Tran Dai Quang និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានផ្ញើសារទូរលេខចូលរួមរំលែកទុក្ខជូនចំពោះប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ”។

ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ក៏បានផ្ញើសារទូរលេខចូលរួមរំលែកទុក្ខដល់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី Retno Marsudi ផងដែរ៕

(ដោយ ស្រីពេជ្រ)

(ដោយ ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR