Trending now

ឧទ្ទេសនាមអំពីច្បាប់ជំនឿសាសនាដល់ស្ថាប័នការទូតនានា

09:13 | 12/05/2018 (ស្រីពេជ្រ)

យុគ្គសម័យ - នាព្រឹកថ្ងៃទី ១១ ខែឧសភា នៅទីក្រុងហាណូយ គណៈកម្មការសាសនា រដ្ឋាភិបាលវៀតណាម បានរៀប ចំសន្និសីទឧទ្ទេសនាមច្បាប់ជំនឿសាសនានិងអនុក្រិត្យមួយចំនួនរបស់រដ្ឋាភិបាលដល់ស្ថាប័នការទូតនានាប្រចាំនៅ ទីក្រុងហាណូយនិងក្រសួង ផ្នែកដែលពាក់ព័ន្ធនានាទៀតផង។

គណៈកម្មការសាសនារដ្ឋាភិបាល ឧទ្ទេសនាមអំពីច្បាប់ជំនឿ សាសាន (រូបថតៈ vietbao.vn )

នៅក្នុងសន្និសីទនេះ ប្រធានគណៈកម្មការសាសនារដ្ឋាភិបាលវៀតណាម លោក Nguyen Chien Thang បានអះអាងថា រដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួល សំដៅឆ្លើយតបនឹងតម្រូវការជំនឿសាសនារបស់មនុស្សគ្រប់រូបក្នុងនោះមានទាំងជនបរទេសកំពុងស្នាក់នៅស្របច្បាប់នៅវៀតណាមផងដែរ។ លោក Nguyen Chien Thang បានឲ្យដឹងថា៖“យើងខ្ញុំជឿជាក់ថាខ្លឹមសារទាំងអស់ដែលបានឧទ្ទេសនាមថ្ងៃនេះនឹងឆ្លើយតបទៅនឹងតម្រូវការស្វែង យល់អំពីស្ថានភាពសាសនានៅវៀតណាម។ គោលការណ៍និងគោលនយោបាយច្បាប់របស់វៀតណាមស្តីពីជំនឿសាសនាគឺផ្តោត ទៅលើការអនុវត្តបទបញ្ជាសំរាប់ខ្លួនឯង មិត្តរួមការងារ និងសាច់ញាតិរបស់ខ្លួន ដែលរស់នៅវៀតណាមផងដែរ។ ជាពិសេសសន្និសីទនេះមិនត្រឹមតែជាការផ្សព្វផ្សាយរូបភាពនិងមនុស្សវៀតណាមប៉ុណ្ណោះទេ ថែមទាំងឧទ្ទេសនាមអំពីស្ថានភាពសាស នានៅវៀតណាម ដល់មិត្តភក្តិអន្តរជាតិទៀតផង"។

ក៏នៅក្នុងសន្និសីទនេះ តំណាងគណៈកម្មការសាសនារដ្ឋាភិបាលក៏បានឧទ្ទេសនាមអំពីស្ថានភាពសាសនានៅវៀតណាមនិងសកម្មភាពជំនឿសាសនាជាក់ស្តែងនៅវៀតណាមនាពេលកន្លងួទៅ៕

(ស្រីពេជ្រ)

(ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស