Trending now

ទីកន្លែងរក្សា អភិរក្សសិល្បៈរបាំ

13:38 | 29/03/2021

ដើម្បីអភិរក្សសិល្បៈរបាំ ជាងមួយសតវត្សកន្លងទៅ ជនជាតិ ខ្មែរ ៦ ជំនាន់នៅភូមិ បឹងចុង ឃុំ តាយវ៉ាន់ ស្រុក ត្រឹនដេ (ខេត្ត សុកត្រាំង) បានបន្តរក្សាយ៉ាង ទៀងទាត់នូវសកម្មភាពនៃក្រុមរបាំមួយគឺក្រុមសិល្បៈ របាំរស្មីបឹងចុង។

ពេលហ្វឹកហាត់របស់ក្រុមសិល្បៈរបាំរស្មីបឹងចុង នៅនឹងផ្ទះរបស់លោកស្រី ឡឹមធីហឿង នៅភូមិ បឹងចុង ឃុំ តាយវ៉ាន់ ស្រុក ត្រឹនដេ (ខេត្ត សុកត្រាំង)

តាមលោកស្រី ឡឹមធីហឿង ប្រធានក្រុមសិល្បៈរបាំរស្មីបឹងចុង របាំជាប្រភេទសិល្បៈល្ខោនបុរាណដ៏ល្អឯករបស់ជនជាតិ ខ្មែរ ណាមបូ មានទីតាំងសំខាន់ក្នុងជីវភាពវប្បធម៌ខាងស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ។ សមាជិកទាំងឡាយក្នុងក្រុមសុទ្ធសឹងជាសាច់ញាតិក្នុងគ្រួសារនិងអ្នកជិតខាង។

ប្អូនស្រី លីធីមីហាញ់ អាយុ ២០ ឆ្នាំ ជំនាន់ទី ៧ នៃក្រុមសិល្បៈ របាំរស្មីបឹងចុង សំដែងកាយវិការទន់ភ្លន់ក្នុងក្បាច់រាំនៃសិល្បៈរបាំ

ទោះបីជាម្នាក់ៗ សុទ្ធតែមានមុខរបររៀងៗ ខ្លួនប៉ុន្តែជាមួយនឹងការជក់ចិត្តចំពោះសិល្បៈ ហើយមានបំណងប្រថ្នាចង់អភិរក្សសិល្បៈរបាំ សមាជិកទាំងអស់បានហ្វឹកហាត់និងចូលរួមសម្តែងជារឿយៗ នៅតាមមូលដ្ឋានជាច្រើនក្នុងរាល់ឱកាសនៃបណ្ដាពិធីបុណ្យ បុណ្យចូលឆ្នាំថ្មី។

រៀបចំឧបករណ៍សម្រាប់ការហាត់សមនិងការសម្តែងរបាំ

នៅដើមឆ្នាំ ២០១៩ ក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍បានទទួលស្គាល់សិល្បៈរបាំរបស់ជនជាតិ ខ្មែរ នៅឃុំ តាយវ៉ាន់ ស្រុក ត្រឹនដេ (ខេត្ត សុកត្រាំង) ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិតាមរយៈនោះកត់សម្គាល់រាល់ការរួមវិភាគទានរបស់ក្រុមសិល្បៈរបាំរស្មីបឹងចុង./.

(ប្រភពព័ត៌មាន: km.dantocmiennui.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិស័យទេសចរណ៍វៀតណាម-កូរ៉េ រក្សាបាននូវសន្ទុះកំណើនគួរឱ្យចាប់អារម្មណ៍
នៅព្រឹកថ្ងៃទី ៩ ខែមេសា តម្លៃប្រាក់បានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីការងើបឡើងវិញកាលពីថ្ងៃមុន
កម្ពុជាពង្រឹងកិច្ចខិតខំប្រឹងប្រែងរក្សាស្ថិរភាពតម្លៃក្នុងអំឡុងពេលអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
កម្ពុជាត្រូវការរយៈពេលបីទសវត្សរ៍ និងរាប់សិបលានដុល្លារ ដើម្បីស្តារប្រាសាទព្រះវិហារឡើងវិញ
និស្សិតឡាវ និងកម្ពុជា ដែលកំពុងសិក្សានៅខេត្តដុងណៃ បានរៀបចំពិធីជួបជុំគ្នា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសរៀងៗខ្លួន