Trending now

ពិព័រណ៍ស្តីពីការកបង្កើត «សញ្ញាជាតិវៀតណាម» នៅទីក្រុងហាណូយ

20:31 | 31/08/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - ពិព័រណ៍ស្ដីពីគំនូរព្រាងនៃសញ្ញាជាតិវៀតណាមរបស់វិចិត្រករ Bui Trang Chuoc កំពុង ប្រព្រឹត្តទៅនៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម។


នាព្រឹកថ្ងៃទី ២៥ ខែសីហា នាយកដ្ឋានឯកសារនិងកាលប្បវត្តិជាតិ បានសហការជាមួយសារមន្ទីរវិចិត្រសិល្បៈរៀបចំពិព័រណ៍“គំនូរព្រាងនៃសញ្ញាជាតិវៀតណាម - វិចិត្រករ Bui Trang Chuoc” ។

ការតាំងពិព័រណ៍នេះត្រូវបានធ្វើឡើងក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃបដិវត្តខែសីហាប្រកបដោយជោគជ័យ និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ឆ្នាំ១៩៤៥- ២ កញ្ញា ឆ្នាំ២០២០) ។

គំរូសញ្ញាជាតិវៀតណាម ដែលត្រូវបានចូលជាធរមាននាសព្វថ្ងៃ។

ក្នុងពិព័រណ៌នេះ សាធារណជនមានឱកាសទស្សនាគំរូសញ្ញាជាតិ តែម និងប្រាក់ជាក្រដាសជាង ១០០ ប្រភេទ។

គំនូរព្រាងចំនួនពីរអំពីសញ្ញាជាតិនៃវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ ដែលគូរដោយវិចិត្រករ Bui Trang Chuoc។

ព្រាងសញ្ញាជាតិវៀតណាមមានពណ៌ ដោយមានរូប ព្រះអាទិត្យរះ ចែងចាំងពន្លឺ ក្រណាត់ចរបាប់ទន់ ដែលព័ទ្ធជុំវិញគួស្រូវទុំពណ៌មាស តំណាងឱ្យវិស័យឧស្សាហកម្ម ។

ទាំងគំនូរមួយចំនួន ដែលបានកោតសរសើរគ្រួសារគំរូ ដែលគូរដោយវិចិត្រក រ Bui Trang Chuoc។

គំនូរព្រាងខ្មៅដៃនិងគំនូរពណ៌ជាមួយបាវចនាជាតិថា " វៀតណាមប្រជាធិបតេយ្យ សាធារណរដ្ឋ " ដែលមានរូបផ្កាយមាស ៥ ស្លាប។

គំនូរព្រាងខ្មៅដៃ និងគំនូរពណ៌ជាមួយរូបផ្សាយមាស ៥ ស្លាបនៅចំកណ្ដាល វាលស្រែ ក្រណាត់ចរបាប់ព័ទជុំវិញគួស្រូវ ក្របី ផ្ទះ ជួរភ្នំ។

វាលស្រែ ក្រណាត់ចរបាប់ព័ទជុំវិញគួស្រូវ ក្របី ផ្ទះ ជួរភ្នំ។

គំនូរព្រាងនៃសញ្ញាជាតិគឺជាស្នាដៃសិល្បៈដ៏វិសេសវិសាលទាំងអំពីប្រធានបទ ខ្លឹមសារ និងទម្រង់ ហើយជាសាក្ខីភាពនៃដំណើរការធ្វើពលកម្មខាងសិល្បៈរបស់វិចិត្រករ Bui Trang Chuoc។

តាមរយៈការតាំងពិព័រណ៍នេះ គណៈចាត់តាំងមានបំណងចង់ឲ្យសាធារណជន ជាពិសេសយុវជនជំនាន់ក្រោយ មានការយល់ដឹងកាន់តែច្រើនអំពីអត្ថន័យនៃសញ្ញាជាតិវៀតណាម។



(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ