Trending now

អង្គការយូណេស្កូបានទទួលស្គាល់ឧទ្យានភូគព្ភសាស្ដ្រដាកណុង (Dak Nong) ជា ឧទ្យានភូគព្ភសាស្ដ្រ សកលលោក (Global Geoparks Network)

14:06 | 08/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៧ ខែកក្កដានៅទីស្នាក់ការកណ្តាល នៃអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌ របស់អង្គការសហប្រជាជាតិ (យូណេស្កូ)ប្រចាំ នៅទីក្រុងប៉ារី សប្រទេសបារាំង គណៈកម្មាធិការកម្មវិធី និងទំនាក់ទំនងអន្តរជាតិនៃក្រុមប្រឹក្សាប្រតិបត្តិយូណេស្កូលើកទី ២០ បានអនុម័ត លើសេចក្តីស ម្រេចចិត្ត នៃក្រុមប្រឹក្សាឧទ្យានភូគព្ភសាសកលលោក (Global Geoparks) ដោយទទួលស្គាល់ ឧទ្យាន ភូគព្ភសាស្ដ្រដាកណុង (Dak Nong) ជា ឧទ្យានភូគព្ភសាស្ដ្រសកលលោក ។

បឹង Ta Dung ឃុំ Đắk G’Long ខេត្ត Dak Nong ដែលមានទេសភាពនេះប្រៀបដូចជា“ ឈូងសមុទ្រ Ha Long នៅលើតំបន់ខ្ពង់រាប” (រូបថត៖ vnanet)

ជាមួយនឹងការទទួលស្គាល់នេះ ឧទ្យានភូគព្ភសាស្ដ្រដាកណុង ក្លាយជា ឧទ្យានភូគព្ភសាស្ដ្រសកលលោក លំដាប់ទី ៣ នៅប្រទេសវៀតណាមបន្ទាប់ពីឧទ្យានខ្ពង់រាបថ្មដុងវ៉ាន់ (Dong Van) ខេត្ដហៃយ៉ាង (Ha Giang ) និង ឧទ្យានភូគព្ភសាស្ដ្រសកលោក Non nuoc Cao Bang ខេត្ត Cao Bang ។ មុនការប្រជុំ ទទួលស្គាល់នេះមាន ឧទ្យានភូគព្ភសាស្ដ្រសកលលោកដែលទទួលស្គាល់ដោយអង្គការយូណេស្កូចំនួន ១៤៧ នៅក្នុងប្រទេសចំនួន ៤១ ជុំវិញពិភពលោកផងដែរ។

ឧទ្យានភូគព្ភសាស្ដ្រសកលលោកយូណេស្កូគឺជាកេរ្តិ៍ឈ្មោះដ៏ថ្លៃថ្នូសម្រាប់តំបន់ធម្មជាតិដែលមានព្រំដែន ភូមិសាស្ត្រ - រដ្ឋបាលយ៉ាងច្បាស់លាស់ ដែលមានផ្ទុកនូវបេតិកភណ្ឌភូគព្ភសាស្ដ្រភូមិសាស្ត្រ លំដាប់អន្តរជាតិដែលមានតម្លៃខាងវិទ្យាសាស្ត្រ អប់រំនិងសោភ័ណភាព រួមជាមួយគុណតម្លៃដទៃទៀតនៃ ជីវចម្រុះបុរាណវិទ្យាប្រវត្តិសាស្រ្តវប្បធម៌សង្គមជាដើម។ ឧទ្យាន ភូគព្ភសាស្ដ្រដាកណុង ត្រូវបានបង្កើត ឡើងកាលពីឆ្នាំ ២០១៥ ដោយមានគោលដៅចូលរួមបណ្តាញ Global Geopark នៅឆ្នាំ ២០២០។

ភ្នំភ្លើង Bang Mo ទីប្រជុំជន Ea T'ling ស្រុក Cu Jut ខេត្ត Dak Nong (រូបថត៖ vnanet)

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក្រសួងនិងស្ថាប័នពាក់ព័ន្ធរួមទាំងគណៈកម្មាធិការជាតិយូណេស្កូវៀតណាម វិទ្យាស្ថានវិទ្យាសាស្ត្រភូមិសាស្ត្រនិងធនធានរ៉ែ ក្រសួងធនធាននិងបរិស្ថាន និងជាពិសេសគណៈកម្មាធិការ ប្រជាជនខេត្តដុងណុងរួមជាមួយអ្នកជំនាញជាតិនិងអន្តរជាតិបានសម្របសម្រួលនិងស្រាវជ្រាវអំពីតម្លៃ ភូគព្ភសាស្ដ្រដ៏លេចធ្លោនិងជីវចម្រុះដើម្បីរៀបចំឯកសារដាក់ជូនទៅអង្គការយូណេស្កូនៅខែ វិច្ឆិកាឆ្នាំ ២០១៨។

បន្ទាប់ពីត្រូវបានគេទទួលស្គាល់ថាជាឧទ្យានភូគព្ភសាសកលលោក ក្រសួងធនធានធម្មជាតិនិងបរិស្ថានវៀតណាម អ្នកវិទ្យាសាស្ត្រជាតិនិងអន្តរជាតិ នឹងអនុវត្តផែនការការពារបរិស្ថានការអភិរក្សធម្មជាតិការប្រើធនធាន និងពង្រីកគុណតម្លៃនៃភូគព្ភសាស្ត្រជីវចម្រុះវប្បធម៌ប្រវត្តិសាស្ត្រប្រពៃណីជនជាតិជាដើមឲ្យស្របជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាពដើម្បី ថែរក្សានិងលើកកម្ពស់គុណតម្លៃរបស់ឧទ្យានភូគព្ភសាសកលលោកដាក់ណុងផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី