Trending now

បេតិកភណ្ឌ Trang An – Ninh Binh

05:27 | 14/06/2020 (បកប្រែដោយឌីណា)

យុគសម័យ - មិនឆ្ងាយពីរដ្ឋធានី Ha Noi ទេ ខេត្ត Ninh Binh គឺជាទិសដៅទាក់ទាញសម្រាប់ទេសចរក្នុងស្រុកនិងបរទេសដែលមានបេតិកភណ្ឌធម្មជាតិនិងវប្បធម៌ពិភពលោក។

ចម្ងាយ ៩០ គីឡូម៉ែត្រតាមទិសខាងត្បូង ខេត្ត Ninh Binh គឺជាទិសដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិនិងបរទេសដែលមានបេតិកភណ្ឌវប្បធម៌ធម្មជាតិនិងបេតិកភណ្ឌពិភពលោក។ ជាពិសេសគឺតំបន់អេកូទេសចរណ៍ស្ថិតក្នុងបេតិកភណ្ឌពិភពលោក Trang An។ ដោយទេសភាពធម្មជាតិស្រស់ស្អាត បេតិកភណ្ឌពិភពលោក Trang An ត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO ថាជាបេតិកភណ្ឌធម្មជាតិនិងវប្បធម៌ពិភពលោក។

ទេសភាពនៅទីនេះត្រូវបានបង្កើតឡើងពីទន្លេដែលហូរកាត់ភ្នំថ្មកំបោរ ដែលបង្កើតជារូងធម្មជាតិនិងអាថ៌កំបាំងជាច្រើនរាប់មិនអស់។ ភ្ញៀវនឹងចំណាយពេលប្រហែល ៣-៤ ម៉ោងដើម្បីទស្សនារូងនិងទេសភាពទាំងអស់ នៅបេតិកភណ្ឌពិភពលោក Trang An តាមការជិះទូក។ តម្លៃសំបុទ្រ​ចូលបេតិកភណ្ឌពិភពលោក Trang An គឺ ២០០,០០០ ដុង / សំបុត្រ / មនុស្សម្នាក់។

ខុសគ្នាពីសភាពអ៊ូអរនៃទីក្រុងឬកន្លែងដែលមានមនុស្សច្រើនកុះករនៅតំបន់សមុទ្រ Trang An មានសម្រស់ស្រស់ស្អាតនិងមានទឹកភ្នំពណ៌ខៀវ។

អង្គុយលើទូកអណ្តែតលើផ្ទៃទឹករវាងធម្មជាតិដ៏អស្ចារ្យនិងស្អាតដូចក្នុងកំណាព្យគឺជាអ្វីៗ ដែលភ្ញៀវមិនភ្លេចពេលទៅទស្សនាតំបន់បេតិកភណ្ឌពិភពលោក Trang An។

មនុស្សដូចជាក្លាយតូចរវាងទេសភាពធម្មជាតិធំល្វឹងល្វើយនេះ។

Trang An ក៏ជាកន្លែងចូលចិត្តរបស់យុវជនផងដែរដែរ។

មិនឆ្ងាយពី Trang An រូងភ្នំ Mua មានទីតាំងស្ថិតនៅជើងភ្នំMua ក្នុងតំបន់អេកូទេសចរណ៍ ស្ថិតក្នុងភូមិសាស្ត្រ ភូមិ Khe Dau Ha ឃុំ Ninh Xuan Hoa Lu ខេត្ត Ninh Binh ក៏ជាកន្លែងទេសចរ​ទាក់ទាញភ្ញៀវជាច្រើននាក់ ។


ទេសភាពស្រស់ស្អាតនៃ“ Ha Long នៅលើដីគោក” ។

ពេលមកដល់រូងភ្នំ Mua ភ្ញៀវនឹងព្យាយាម នៅពេលឡើងភ្នំតាមជណ្តើរថ្មចំនួន ៤៨៦ ហើយពីលើកំពូលភ្នំ ភ្ញៀវអាចគយគន់សម្រស់នៃទិដ្ឋភាពរួម Tam Coc រួមមានវាលស្រែធំសម្បើមបៃតង។






(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤