Trending now

នៅតាមវិថីនានានៅរដ្ឋធានី Ha Noi ពោរពេញទៅដោយទង់ជាតិ‌ដែល‌កំពុង‌បក់‌រវិច‌ៗ ក្នុងឱកាសទិវាបង្រួបបង្រួមជាតិ ៣០ ខែមេសា

17:44 | 01/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - រដ្ឋធានី Ha Noi ក្នុងឱកាសទីវាបង្រួបបង្រួមជាតិ ៣០ មេសា និងទិវាពលកម្មអន្តរជាតិ - ១ ឧសភា មានសម្រស់នៃវិថីនានាដែលពោរពេញទៅដោយទង់ជាតិ‌បក់‌រវិច‌ៗ

នៅតាមដងផ្លូវ ក្នុងរដ្ឋធានីរដ្ឋធានី Ha Noi ត្រូវ​បានបង្ហូតទង់ជាតិ សម្រាប់​​អបអរសាទរខួប​លើក​ទី​ ៤៥ ឆ្នាំនៃការរំដោះភា​គខាង​ត្បូង​វៀត​ណាម ការបង្រួបបង្រួមប្រទេស (ថ្ងៃទី ៣០ ខែមេ​សាឆ្នាំ ១៩៧៥ ដល់​ថ្ងៃ​ទី ៣០ ខែមេសា ឆ្នាំ ២០២០)។ ទាំងវិថីធំៗ និង​ច្រក​តូច​ទង់ជាតិ​ក្រហម និងផ្កាយលឿង បក់ររិចៗ។

រដ្ឋធានី Ha Noi ក្នុងឱកាសទិវាបានទាក់ទាញអារម្មណ៍យ៉ាងខ្លាំង ពីភាពស្រស់ស្អាតនៃដងវិថីដែលពោរពេញទៅដោយទង់ជាតិ។

វិថី Thanh Nien តាមបណ្តោយបឹង Ho Tay។

ដោយសារតែការរីករាលដាលនៃ Covid-19 នេះ ហាងៗជាច្រើននៅតែបិទទ្វារ។ ដូច្នេះ វិថិមួយ​ដែល​មានភាពស្ងាត់ជ្រងំដោយមិន​សូវ​មិន​មនុស្ស​។

បដាប្រមាណ ២០០០ ត្រូវបានគេព្យួរនៅតាមដងផ្លូវធំ ៗ ដូចជាវិថី Quang Trung, Giang Vo, Le Hong Phong, Thanh Nien, Dinh Tien Hoang, Dien Bien Phu, Xa Dan ... រដ្ឋធានី Ha Noi មានសម្រស់ស្ងប់ស្ងាត់ដូចថ្ងៃឈប់សម្រាកបុណ្យចូល​ឆ្នាំ​ថ្មី​។ ក្នុងរូបថត៖ ផ្ទាំង​បដាត្រូវបានព្យួរ​នៅតាមបណ្តោយវិថិ Ly Thuong Kiet

ទង់ជាតិដ៏ពិសិដ្ឋកំពុងបក់រវិចៗ នៅបង្គោល់​ទង់ជាតិនៃរដ្ឋធានី Ha Noi។


ទង់ជាតិ និងទង់បក្សហាក់ដូចជាបង្កើនមោទនភាពជាតិ។

ពន្ធនាគារ Hoa Lo ទង់ជាតិ និងផ្ទាំងបដាអបអរសាទរទីវាបង្រួបបង្រួម​ជាតិ​ ៣០ មេសា និង​ទិវាពលកម្ម​​អន្តរជាតិ​ ថ្ងៃទី១ ខែឧសភា​។

អគារលំនៅឋានខ្ពស់ ៗ ក៏បង្ហូតទង់ជាតិនៅលើយ៉រផងដែរ។

ផ្ទាំងបដាអបអរសាទរខួប​លើក​ទី​ ៤៥ ឆ្នាំនៃការរំដោះភាគខាងត្បូង និងកា​រប្តេជ្ញាកា​រពារអធិបតេយ្យភាពលើកោះសមុទ្រ​របស់មាតុភូមិ បាន​លេច​ធ្លោនៅផ្លូ​វបែកជា ៥ Xa Dan - O Cho Dua។

ផ្ទាំងបដាអបអរទិវាពលកម្ម ថ្ងៃទី១ ខែឧសភា ។


នៅថ្ងៃទី ៣០ ខែមេសា មនុស្សជា​ច្រើនបា​នឆ្លៀតយ​កឱកាស​នេះ​ដើម្បីទៅថតរូប./.




(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR